វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត

2024/03/27 05:43:41 pm        530

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់​ពីសម្រាក ២សប្ដាហ៍ កំឡុង FIFA Day ខណៈក្រុមវិសាខា ក៏នឹងត្រឡប់មកលេងវិញដែរ ក្រោយ​ប្រកាសដកខ្លួនពីគ្រប់ការប្រកួតដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) រហូត​ត្រូវបានគណៈកម្មការវិន័យ និងសីលធម៌ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេច​ពិន័យ​ឲ្យ​ចាញ់ស្វ័យប្រវត្តិ ១ប្រកួត ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-០ ទៀតផង ។

ទោះបីវិសាខា មិនបានប្រកាសផ្លូវការអំពីការត្រឡប់មកវិញក្ដី តែយោង​តាម​ការ​ជូន​ដំណឹង​អំពី​កម្ម​វិធី​ប្រកួត​លីគកំពូលកម្ពុជា សប្ដាហ៍ទី២៥ កាលពីដើមសប្ដាហ៍កន្លងទៅ ខណៈពួកគេ ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ នាថ្ងៃទី៣១ ខែមីនា​ចុង​សប្ដាហ៍​នេះ សបញ្ជាក់ឲ្យឃើញថា វិសាខា ពិតជានឹងត្រឡប់មកចូលរួមប្រកួតលីគធម្មតាឡើងវិញ បន្ទាប់​ពី​មា​ន​ការជួបពិភាក្សា និងធ្វើសន្និសីទរួមពាក់ព័ន្ធនឹងការដកខ្លួនរបស់វិសាខា និង​មាន​ការ​ដាក់​ពិន័យ​រួចរាល់កាលពីថ្មីៗ។

សម្រាប់កម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២៥ ដែលនឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ រួម​មាន​នៅថ្ងៃទី៣០ ខែមីនា ក្រុមបឹងកេត ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៅខេត្តតាកែវ ។ ការប្រកួតទាំង ២គូនេះ គឺជាជំនួបដ៏ជក់ចិត្ត ដ្បិតក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ សុទ្ធ​តែ​ត្រូវ​ការឈ្នះ ដើម្បីរក្សាឱកាស និងប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ។

រីឯការប្រកួតនៅថ្ងៃទី៣១ ខែមីនា គឺមាន ៣គូ ក្នុងនោះក្រុមវិសាខា ជួប​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធ​ពល​ខេមរភូមិន្ទ គឺមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី និង​ក្រុម​អង្គរ​ថាយហ្គឺរ ត្រូវជួបក្រុមភ្នំពេញក្រោន នាវេលាម៉ោង ៣៖៤៥នាទីរសៀលដូចគ្នា៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm