អ្នកជំនាញ UN និយាយថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

2024/03/27 06:00:53 pm        298

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ស្ថាប័នពិភពលោកមួយនេះ កាលពីថ្ងៃអង្គារ (២៦ មីនា) ថា ខ្លួនជឿជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក គឺជាការប្រល័យពូជសាសន៍ ហើយបានអំពាវនាវឱ្យប្រទេសនានាដាក់ទណ្ឌកម្មជាបន្ទាន់ និងការហាមឃាត់អាវុធ។ អ៊ីស្រាអែល ដែលមិនបានចូលរួមក្នុងសម័យប្រជុំនោះ បានច្រានចោលការរកឃើញរបស់អ្នកជំនាញ UN រូបនេះ។

លោកស្រី ហ្រ្វេនឆេសស្កា អាលបាលនីស (Francesca Albanese) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងតំបន់កាន់កាប់ បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា «យើងរកឃើញថាមានហេតុផលសមស្របក្នុងការជឿថា មានកម្រិតដែលបង្ហាញពីការប្រព្រឹត្តិកម្មឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនជាក្រុមនៅក្នុងតំបន់ហ្កាហ្សា»។

លោកស្រីបានបង្ហាញរបាយការណ៍មួយឈ្មោះថា «កាយវិភាគសាស្ត្រនៃការប្រល័យពូជសាសន៍» ដោយលើកឡើងពីជនជាតិប៉ាឡេស្ទីនជាង ៣០.០០០ នាក់ដែលត្រូវបានសម្លាប់ក្នុងចំណោមអំពើឃោរឃៅផ្សេងទៀត។

អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលបានអនុម័តបន្ទាប់ពីមានការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅក្នុងរបបផ្តាច់ការ ណាហ្ស៊ី កំណត់ការប្រល័យពូជសាសន៍ថាជា «អំពើដែលបានប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែក លើក្រុមសញ្ជាតិ ជនជាតិ ពូជសាសន៍ ឬសាសនា»។

បេសកកម្មការទូតរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បាននិយាយថា ការប្រើពាក្យប្រល័យពូជសាសន៍គឺ «ជារឿងគួរឱ្យខឹងសម្បារ» ហើយបាននិយាយថា សង្រ្គាមនេះគឺប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាសប៉ុណ្ណោះ មិនមែនជនស៊ីវិលប៉ាឡេស្ទីនទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm