អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden នឹងចាប់ផ្ដើមជម្លៀសប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្វើការឱ្យរដ្ឋាភិបាលអាមេរិកនៅចុងខែនេះ មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហាសម្រាប់ការបញ្ចប់ប្រតិបត្តិការយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន។
អ្នកបកប្រែភាសាអាហ្វហ្គានីស្ថានទាំងបច្ចុប្បន្ន និងអតីត និងអ្នកដទៃទៀតដែលធ្លាប់បានធ្វើការជាមួយរដ្ឋាភិបាលអាមេរិកនៅអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំង ខណៈការដកទ័ពរបស់អាមេរិកនៅតែបន្ត ហើយពួកតាលីបង់បានដណ្ដើមកាន់កាប់ដែនដីដែលត្រួតត្រាដោយកងទ័ពអាហ្វហ្គានីស្ថាន និងកងកម្លាំងចម្រុះ។ គេហទំព័រ Task & Purpose បានរាយការណ៍ក្នុងខែនេះថា ប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ៧០,០០០នាក់ដែលបានធ្វើការឲ្យសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេកំពុងប្រឈមនឹងការស្លាប់ ស្របពេលដែលពួកតាលីបង់បានបង្កើនការវាយលុក ទទួលបានជ័យជំនះចុងក្រោយ។
យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដោយសារតែគ្រោះថ្នាក់នោះជើងហោះហើរ សម្រាប់ប្រជាជនអាហ្វហ្គានីស្ថានដែលមានចំណាប់អារម្មណ៍ និងមានសិទ្ធិ និងគ្រួសារដែលបានគាំទ្រសហរដ្ឋអាមេរិក និងដៃគូរបស់យើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយកំពុងស្ថិតនៅក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេស នឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ចុងក្រោយនៃខែកក្កដានេះ ដែលជាផ្នែកមួយនៃប្រតិបត្តិការផ្ដល់ជម្រកដល់សម្ព័ន្ធមិត្ត៕
អត្ថបទ៖ សុខមាន