អ្នកជំនាញស្ពាន មិនមានការភ្ញាក់ផ្អើលចំពោះការបាក់ស្ពាន បាល់ទីម័រ របស់អាមេរិក ទេ

2024/03/27 06:45:02 pm        328

ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) របស់ទីក្រុង បាល់ទីម័រ (Baltimore) សហរដ្ឋអាមេរិក បានដួលរលំកាលពីព្រឹកថ្ងៃអង្គារ (២៦ មីនា) បន្ទាប់ពីកប៉ាល់ដឹកទូកុងតឺន័របានបុកបង្គោលទ្រស្ពាន និងធ្វើឱ្យយានជំនិះ និងមនុស្សជាច្រើននាក់ធ្លាក់ចូលទៅក្នុងទឹក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេស ប៉ុន្តែអ្នកជំនាញស្ពានបានប្រតិកម្មខុសពីនោះ។

សាស្ត្រាចារ្យរងផ្នែកវិស្វកម្មរចនាសម្ព័ន្ធ លោកស្រី រ៉ាឆែល សាងហ្គ្រី (Rachel Sangree) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) ក្នុងរដ្ឋ ម៉ារីលែន (Maryland) បាននិយាយថា ការរចនាគ្រោងឆ្អឹងនៃស្ពាននេះ ប្រហែលជាបានរួមចំណែកដល់ការដួលរលំទាំងស្រុងរបស់វា នៅពេលដែលបានបុកដោយកប៉ាល់។

ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី បានបើកដំណើរការក្នុងឆ្នាំ ១៩៧៧ ឆ្លងកាត់ទន្លេ ផាថាបស្កូ (Patapsco) នៅជិតកំពង់ផែ បាល់ទីម័រ ដ៏មមាញឹក ជាទីដែលសកម្មភាពផ្សេងៗត្រូវបានបញ្ឈប់។

លោកស្រី សាងហ្គ្រី បាននិយាយថាឧបទ្ទវហេតុកាលពីថ្ងៃអង្គារ បានធ្វើឱ្យមានការចងចាំពីការដួលរលំស្រដៀងគ្នានៃស្ពានមួយខ្សែ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយកប៉ាល់នៅទីក្រុង ថេមផា (Tampa) រដ្ឋហ្វ្លរីដា (Florida) ក្នុងឆ្នាំ ១៩៨០ ។ លោកស្រីបាននិយាយថាព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងការរចនាស្ពានដើម្បីផ្តោតលើការការពារបង្គោលទ្រ នៅក្នុងទីតាំងដែលមានចរាចរណ៍កប៉ាល់ច្រើន។

គេមិនច្បាស់ភ្លាមៗទេថា តើស្ពាន ឃី ប្រ៊ីជ នេះអាចត្រូវបានកែលម្អឡើងវិញដើម្បីបំពេញតាមគោលការណ៍ណែនាំថ្មី ឬយ៉ាងណានោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        253
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        294
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm