ការីទេសចរណ៍៖ ពលរដ្ឋខ្មែរជាច្រើនកក់កញ្ចប់ទេសចរណ៍ដើរកម្សាន្តក្រៅប្រទេស ថ្ងៃបុណ្យចូលឆ្នាំថ្មី

2024/03/27 11:48:29 am        363

នាអំឡុងពេលឱកាសថ្ងៃឈប់សម្រាក ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ អ្នក​បម្រើ​ការងារ​តាម​បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស មានឱកាសឈប់សម្រាករហូតដល់៤ថ្ងៃ សំគាល់​ឃើញ​ថា មានពលរដ្ឋខ្មែរ ដែលជាភ្ញៀវទេសចរជាតិជាច្រើន កក់កញ្ចប់​ទេសចរណ៍​នៅ​តាម​បណ្តា​ក្រុមហ៊ុនការីទេសចរណ៍ ដើម្បីធ្វើដំណើរកម្សាន្តទេសចរណ៍ទៅប្រទេស ហើយ​ក៏​មាន​ភ្ញៀវ​អន្តរជាតិ​មួយចំនួនផងដែរបានកក់កញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជាផងដែរ។

បើតាមលោក រឿង ភូមិរ៉ា ប្រធានក្រុមហ៊ុនការីទេសចរណ៍ តាខ្មៅ ហូលីដេ ថ្លែង​ប្រាប់​BTV​នៅ​ថ្ងៃ​ទី២៧ ខែមីនានេះ ថ្លែងថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្រុមហ៊ុន​បាន​ទទួល​បាន​ភ្ញៀវ​ទេសចរជាច្រើនក្រុម បានកក់កញ្ចប់ទេសចរណ៍ចេញដើរកម្សាន្តនៅក្រៅប្រទេស ហើយ​ក៏​មាន​ភ្ញៀវ​អន្តរជាតិជាច្រើនផងដែរ បានកក់កញ្ចប់​ទេសចរណ៍​ពី​ក្រៅ​ប្រទេស​មក​ទស្សនា​កម្ពុជា​ច្រើន​ផង​ដែរ​។ លោកបានបញ្ជាក់ថា សម្រាប់កញ្ចប់ទេសចរណ៍​នាំ​ភ្ញៀវទេសចរ​ខ្មែរ​ទៅ​ដើរ​កម្សា​ន្ត​នៅក្រៅ​​ប្រទេស មកដល់នេះ ក្រុមហ៊ុនបិទទទួលការកក់ ដោយឡែក​កញ្ចប់​ទេសចរណ៍​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​វិញ គឺក្រុមហ៊ុន នៅតែបន្តទទួលកក់ជាធម្មតា។

លោក ហង្ស សំបូរ ប្រធានក្រុមហ៊ុនVR Smile ថ្លែងថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ក្រុមហ៊ុនបានទទួលភ្ញៀវខ្មែរជាច្រើនក្រុម បានទិញកក់កញ្ចប់​ទេសចរណ៍​ទៅ​ទស្សនា​ប្រទេ​សចិន វៀតណាម កូរ៉េ ជាច្រើន ហើយនៅពេលនេះក្រុមហ៊ុន នៅតែ​បន្ត​ទទួល​បាន​ភ្ញៀវ​ខ្មែរ​ជា​ច្រើនហូរហែរទៀត បានទូរសព្ទ និងឆាក កក់កញ្ចប់​ទេសចរណ៍​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា អំឡុង​ពេល កម្ពុជា ប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពលរដ្ឋ​មាន​ឱកាស​ឈប់​សម្រាក​ច្រើន​ថ្ងៃ​នេះ ​សំគាល់ឃើញថា មានពលរដ្ឋខ្មែរ​ច្រើន​លើស​លប់​បាននាំគ្នា​កក់​កញ្ចប់​ទេសចរណ៍​ដើរ​ទស្សនា​កម្សាន្ត​ជា​ក្រុម​ទៅក្រៅប្រទេស ច្រើនជាង ភ្ញៀវទេសចរអន្តជាតិ​កក់​កញ្ចប់​ទេសចរណ៍​មក​ដើរ​ទស្សនា​កម្ពុជា​។

អ្នកនាំក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័ក ថ្លែងថា ក្នុងរយៈពេល០២ខែ ដើមឆ្នាំ២០២៤ ទេសចរ​អន្តរជាតិ ៩៩ ម៉ឺននាក់ កើនឡើង ១៨% ហើយ ទេសចរជាតិចេញក្រៅ៖ ២៦ ម៉ឺននាក់ ថយចុះ ៣,៩%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ហើយអាច​នឹង​កើន​វិញ​នៅ​ក្នុង​រយៈ​ពេល​២​ខែ​បន្ទាប់នេះ៕ អត្ថបទ៖ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am