ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៦៣.២៨៥នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោករវាងឆ្នាំ២០១៤ និង២០២៣ ដែលភាគច្រើនស្លាប់ដោយសារលង់ទឹក។

របាយការណ៍ដែលចេញផ្សាយដោយអង្គកាទេសន្តរប្រវេសន៍រអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍លើកម្មវិធីការព្យាករណ៍អ្នកបាត់ខ្លួនរបស់ខ្លួន(Missing Migrants Project) បានបង្ហាញថាភាគច្រើននៃការស្លាប់ និងការបាត់ខ្លួនប្រមាណ ២៨.៨៥៤ នាក់ បានកើតឡើងនៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់មកគឺអាហ្វ្រិក និងអាស៊ី។

ជិត៦០%នៃការស្លាប់ ត្រូវបានចងក្រងជាឯកសារជាប់ពាក់ព័ន្ធទៅនឹងការលង់ទឹក ហើយច្រើនជាងមួយភាគបីនៃអ្នកដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺមកពីប្រទេសមានជម្លោះ រួមមានអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ស៊ីរី និងអេត្យូពី។
ទិន្នន័យរបស់អង្គកាទេសន្តរប្រវេសន៍រអន្តរជាតិ (IOM)បានបង្ហាញថា ឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុតក្នុងទសវត្សរ៍ចុងក្រោយគឺឆ្នាំ២០២៣ នៅពេលស្ថាប័ននេះ បានកត់ត្រាការស្លាប់ចំនួន ៨.៥៤១នាក់ ជាផ្នែកធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរតាមផ្លូវទឹកនៅសមុទ្រមេឌីទែរ៉ាណេ។
របាយការណ៍ដដែលបាននិយាយថា កំណើនការស្លាប់ទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃការចាកចេញពីប្រទេសរបស់ពួកគេ ការលិចទូកនៅឆ្នេរសមុទ្រទុយនីស៊ី ដោយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៧២៩ នាក់បានស្លាប់នៅឆ្នេរសមុទ្រទុយនីស៊ីកាលពីឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួន ៤៦២នាក់ ។ កាលពីឆ្នាំមុនៗ ការស្លាប់ភាគច្រើននៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកត់ត្រា នៅក្បែរឆ្នេរសមុទ្រលីប៊ី៕