សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីក​ការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

2024/03/27 08:14:01 pm        137

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធាន​ក្រុមហ៊ុន​ Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហ​កម្ម​ធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូ​សហគ្រា​ស​ឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបាន​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និង​សម្រប​សម្រួល​ដល់​កិច្ច​ដំណើរការ​វិនិយោគ​របស់​សហ​គ្រាស​ឧស្សាហកម្ម​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និង​ពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​រាជ​រដ្ឋាភិបាល​បានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែល​បាន​អញ្ជើញ​ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និង​ប្រកប​អាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលន​ទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​ដែល​ផលិត​នូវ​ផលិត​ផល​ផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរព​ស្នើ​សុំការ​ស្វែង​យល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោល​នយោបាយ​នៃ​ការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និង​គោល​នយោបាយ​ផ្នែក​ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

ជាការឆ្លើយតប សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្ម​ដែល​បាន​បោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ​បង្ហាញ​ពី​ការ​ជឿជាក់​មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និង​យុទ្ធ​សាស្ត្រ​របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចធិបតី បានបញ្ជាក់​ជូន​ដល់​លោក​ប្រធាន​ក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​​បើក​ចំហ ប្រកបដោយភាពបត់បែន និង​ជាក់ស្តែងនិយម ដោយរក្សាភ្ជាប់​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បី​ធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។ បន្ថែមលើនេះ សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាន និង កំពុង​តែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈ​ការ​ធ្វើ​ការ​កែ​ទម្រង់​វិស័យ​អប់រំ ​និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជា​បន្ត​ពង្រឹង​កម្ម​វិធី​ការ​បង្កើន​ជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បី​ធានា​បាន​នូវ​ធន​ធាន​មនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើ​យ​តប​ទៅ​តាម​តម្រូវ​ការ​ជាក់ស្តែង​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្ម និងទីផ្សារការងារ។ ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិល​ប្រាក់​វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយ​មាន​ភាព​សេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រ​ដល់​ដំណើរ​ការ​វិនិយោគ​នៅ​ក្នុងកម្ពុជា។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុង​ប្រើប្រាស់​ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុង​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់​ជូន​លោក​ប្រធា​នក្រុមហ៊ុន និងគណៈប្រតិភូអំពី​ការ​បន្ត​យក​ចិ​ត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ទៅ​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាស​យានដ្ឋាន​អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm