ជនសង្ស័យទី៨ ពាក់ព័ន្ធការវាយប្រហារនៅសាលប្រគំតន្ត្រីក្រុងមូស្គូ ឡើងតុលាការ ខណៈមានការព្រមានការធ្វើទារុណ្ឌកម្ម

2024/03/27 08:24:20 pm        198

ប្រទេសរុស្ស៊ី បានឃុំខ្លួនបុរសជនសង្ស័យមានដើមកំណើតកៀហ្ស៊ិស្ថានក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃអង្គារ ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារសម្លាប់មនុស្សដ៍រង្គាលកាលពីថ្ងៃសុក្រ ទី២២ខែមីនា សប្ដាហ៍មុន នៅឯសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូ ហើយបានបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ប្រទេសតាហ្ស៊ីគីស្ថានដើម្បីសាកសួរក្រុមគ្រួសាររបស់បុរសបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទ វាយប្រហារនេះ។

ឥឡូវនេះ ជនសង្ស័យចំនួនប្រាំបីនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីខ្មាន់កាំភ្លើងបានបាញ់រះលើអ្នកចូលទស្សនាការប្រគំតន្ត្រីក្នុងការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putinបានឈ្នះការបោះឆ្នោតក្ដាប់អាចអាណត្តិទី៥បន្ត ។

ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថាខ្លួនជាអ្នកវាយប្រហារ និងបានបញ្ចេញវីដេអូពីការវាយប្រហារទៀតផង។ សហរដ្ឋអាមេរិក និងបារាំងនិយាយថា ការស៊ើបអង្កេតបង្ហាញថាក្រុមនេះពិតជានៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៩ នាក់ និង ១៨២ នាក់រងរបួសពិតមែន ។ ក្រុមសកម្មប្រយុទ្ធពុំបានកំណត់អត្តសញ្ញាណខ្មាន់វាយប្រហារណាម្នាក់ឡើយ។

រុស្ស៊ី លើកឡើងថា ខ្មាន់កាំភ្លើងដែលជាប់សង្ស័យទាំង៤នាក់បានសារភាព ប៉ុន្តែគេបានមើលឃើញស្នាមរបួសនៅលើខ្លួនពួកគេ នៅពេលបង្ហាញខ្លួននៅក្នុងតុលាការ ដោយបង្កើនការព្រួយបារម្ភថាពួកគេត្រូវបានគេធ្វើទារុណកម្ម។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បាននិយាយថា ការឃុំខ្លួនជនសង្ស័យគួរតែត្រូវបានអនុវត្តទៅតាមច្បាប់ បន្ទាប់ពីវីដេអូដែលត្រូវបានផ្សព្វផ្សាយបានបង្ហាញពីការសួរចម្លើយជនសង្ស័យ។ ស្លឹកត្រចៀករបស់ជនសង្ស័យម្នាក់ត្រូវដាច់រហែក អំឡុងពេលសួរចម្លើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm