ក្រុមហ៊ុន INTRACO វៀតណាម មានគម្រោងបង្កើតស្ថានីយចម្រោះទឹកស្អាតតាមសាលាគោលដៅនៅកម្ពុជា

2024/03/27 09:53:11 pm        104

ភ្នំពេញ ៖ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ ជាមួយប្រធានក្រុមហ៊ុន INTRACO របស់វៀតណាម ដែលដឹកនាំដោយលោក ហ័ង អាន់ឌុង ដើម្បីពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ រវាងក្រុមហ៊ុនវៀតណាម និងកាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ ទី ស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្នុងជំនួបខាងលើនេះ លោក ហ័ង អាន់ឌុង ប្រធានក្រុមហ៊ុន INTRACO បានជម្រាបជូនថា នេះជាលើកដំបូងហើយដែលគណៈប្រតិភូ បានមកទស្សនកិច្ចផ្ទាល់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ លោកបានបញ្ជាក់ថា ការអញ្ជើ ញមកនេះ មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជាធុងចម្រោះទឹកស្អាតជូន ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមទីជនបទ។ ជាពិសេសលោកមានគម្រោងសាងសង់ស្ថានីយចម្រោះទឹកស្អាត នៅតាម សាលារៀន ដែលខ្វះខាត់ទឹកស្អាតប្រើប្រាស់តែម្តង។ លោកប្រធានក្រុមហ៊ុន INTRACO បន្តថា គម្រោងខាងលើនេះ មានតែ តាមរយៈកាកបាទក្រហមកម្ពុជានោះទេ ដែលមានលទ្ឋភាពជ្រើសរើសគោលដៅ និងសាលារៀនដែលមានតម្រូវការទឹកស្អាត។ បន្ថែមពីលើនោះក្រុមហ៊ុន និងផ្តល់ជូនបន្ថែម នូវអណ្តូងស្នប់ទៀត ប្រសិនបើមានកណីចាំបាច់ នៅតាមគោលដៅនីមួយៗ។  

ជាកិច្ចឆ្លើយតបលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ការងារ នេះ វាពិតជាឆ្លើយតបទៅនិងប្រធានបទរបស់ កាកបាទក្រហមកម្ពុជា នៅក្នុងឆ្នំា២០២៤នេះ។ លោកជំទាវឱ្យដឹងថា ជាដំបូង ការងារនេះ គឺខាងក្រុមហ៊ុនវៀតណាម ត្រូវរៀបចំជាលិខិតស្នើសុំមក កាកបាទក្រហមកម្ពុជា។ ដោយឡែក កាកបាទ ក្រហមកម្ពុជា និងធ្វើការស្នើសុំគោលការណ៍ពី សម្តេចប្រធាន រួចធ្វើការសិក្សាជាមួយសាខាទាំង២៥ ថាតើយើងគួរផ្តល់អទិភា ពទៅដល់សាខាណា ដែលមានតម្រូវការសាងសង់ស្ថានីយចម្រោះទឹកស្អាតនេះ។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនប្រតិភូវៀតណាម អំពីសកម្មភាពការងារ របស់ កាកបាទក្រហមកម្ពុជា ជាពិសេសការងារកន្លងមក ទាក់ទងនិងប្រធានបទ ទិវា៨ឧសភា ឆ្នាំ២០២៤នេះ ដែលកាកបាទ ក្រហមកម្ពុជា បានប្តេជ្ញាចិត្តទៅលើការងារលើកកម្ពស់សុខភាព និងការកសាងភាពធន ទៅនិងការប្រែប្រួលអាកាសធាតុ។ ស្របតាមប្រធានបទ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។

សូមបញ្ជាក់ថាក្រុមហ៊ុន INTRACO វៀតណាម ក្រៅពីគម្រោងបង្កើតស្ថានីយចម្រោះទឹកស្អាតខាងលើ ក្រុមហ៊ុនក៏មាន បំណងចង់ឱ្យ កាកបាទក្រហមកម្ពុជា ធ្វើការសិក្សាមើលអំពីរបៀបវរ នៃការដំាដើមកោងកាងនៅតាមតំបន់ ដែលត្រូវការពារ និងតំបន់ដែលត្រូវដាំបន្ថែម នៅតាមបណ្តោយមាត់សមុទ្រ ដែលនេះជាជំហ៊ានបន្ទាប់របស់ក្រុមហ៊ុន៕ ​

អត្ថបទ ៖ សំ ងីម​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm