ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​ត្រៀម​បើក​រដូវ​កាល​ថ្មី​នៅ​អឺរ៉ុប

2021/07/19 02:49:36 pm        113

​បាល់ទាត់៖ ​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ខែក្រោយ​នេះហើយ​។ ​ខាងក្រោម​​ជា​ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​ដែល​ផ្លូវការ និង​ឈានដល់​កិច្ចព្រមព្រៀង​។

​ក្រុមបាល់ទាត់ AC Milan បានសំរេច​ក្នុង​ការផ្ទេរ​ផ្លូវការ​ខ្សែប្រយុទ្ធ​បារាំង Olivier Giroud ពី Chelsea ក្នុង​តំលៃ ២​លាន​អឺរ៉ូ​។ កីឡាករ​វ័យ ៣៤​ឆ្នាំ​រូបនេះ​បាន​បង្ហោះ​សារ​អរគុណ Chelsea និង​អ្នកគាំទ្រ​ចំពោះ​ពេលវេលា​កន្លងមក​។ អតីត​ខ្សែប្រយុទ្ធ Arsenal រូបនេះ​រកបាន ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣១ប្រកួត​ឱ្យ Chelsea រដូវ​កាល​មុន​ឈ្នះ​ជើងឯក UEFA Champions League​។ សរុប​តាំងពី​មកដល់ Stamford Bridge នៅ​ឆ្នាំ២០១៨ ក្នុង​តំលៃ ១៨លាន​ផោន Olivier Giroud បង្ហាញខ្លួន​សរុប​បាន ១១៩ប្រកួត​រកបាន ៣៩គ្រាប់ ដែល​រួមមាន​ឈ្នះ​ជើងឯក Europa League និង FA Cup ផងដែរ​។ ​ចំណែក​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​ផ្ទេរ​ខ្សែការពារ​កណ្តាល​អង់គ្លេស Ben White ពី Brighton ក្នុង​តំលៃ ៥០​លាន​ផោន​។ Ben White ជា​សមាជិក​របស់លោក Gareth Southgate នៅ​ពានរង្វាន់ Euro ២០២០ ផងដែរ​។​ ​Arsenal ក៏បាន​សំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ឆ្វេង Nuno Tavarez ពី Benfica ផងដែរ​ក្នុង​តំលៃ ៨លាន​ផោន​។ កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​លេង​ឱ្យ Benfica ទល់នឹង Arsenal នៅ Europa League ផងដែរ​រដូវ​កាល​មុន និង​បង្ហាញខ្លួន​បាន ២៥លើក​ឱ្យ Benfica​។​

Brighton ទិញ​បាន​អ្នកចាំទី Ajax Amsterdam កីឡាករ​ហូ​ឡង់ Kjell Scherpen មិន​បញ្ចេញ​តំលៃ​ផ្ទេរ​។ កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បង្ហាញ​ខ្លួ​នឲ្យ Ajax បាន ៤ប្រកួត​តាំងពី​ផ្ទេរ​ពី Emmen FC នៅ​ឆ្នាំ២០១៩​។ ​រីឯ Manchester City មិនទាន់​ទិញ​ចូល​ទេ តែ​លក់​ចេញ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់​អាយុ​ក្រោម ២១​ឆ្នាំ Lukas Nmecha ទៅកាន់ Wolfsburg​។ កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​នៅ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Anderlecht ក្នុង​កិច្ចសន្យាខ្ចី​បង្ហាញខ្លួន​បាន ៤១ប្រកួត​រកបាន ២១គ្រាប់​។ ងាក​មក West Ham បាន​បញ្ចេញ​កីឡាករ​ប្រេ​ស៊ី​ល Felipe Anderson ត្រលប់​ទៅ Lazio វិញ​ក្នុង​តំលៃ​ត្រឹម ៣លាន​អឺរ៉ូ​។ កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បានមក​ដល់ West Ham កាលពី​ឆ្នាំ២០១៨ ក្នុង​តំលៃ ៣៤លាន​ផោនដែលជា​តំលៃ​ខ្ពស់បំផុត​បំបែក​កំណត់ត្រា​ក្លិប​នៅពេលនោះ​។ អាជីព​នៅ​ទឹកដី​អង់គ្លេស​មិន​ជោគជ័យ​ឡើយ​ដោយ បង្ហាញខ្លួន​សរុប​បាន ៧៣លើក​រកបាន ១២គ្រាប់​។ Anderson បាន​លេង​ពេញ​ជើង​តែ​រដូវ​កាល​ដំបូង​ប៉ុណ្ណោះ មុនពេល​ដែល West Ham បញ្ចេញ​ឱ្យ Porto ខ្ចី​ពេញ​មួយ​រដូវ​កាល​មុន​។

ងាក​ទៅ​ទឹកដី​បារាំង​ក្លិប​បាល់ទាត់ Rennes បាន​ជោគជ័យ​ក្នុងការ​នាំយក​កីឡាករ​វ័យ ១៩ឆ្នាំ​ហ្កា​ណា Kamaldeen Sulemana ក្នុង​តំលៃ ១៥លាន​អឺរ៉ូ​ពី​ក្លិប​ណ័​រវេ​យ FC Nordsaelland​។ កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​កីឡាករ​ប្រេ​ស៊ី​ល Neymar និង​ធ្លាប់​ក្លិប​ធំៗ​ពីរ​ចាប់អារម្មណ៍​គឺ Manchester United និង Ajax​។​ ក្រុម Crystal Palace បាន​ចំណាយ​លុយ ២០លាន​ផោន និង​បានបញ្ចប់​រួចរាល់​ក្នុងការ​នាំយក​ខ្សែការពារ​កណ្តា​លវ័យ ២១ឆ្នាំ​របស់​តោ​ខៀវ Chelsea, Marc Guehi ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ Marc Guehi ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Chelsea ស្រាប់ តែ​ត្រូវបាន​បញ្ចេញ​ឱ្យ Swansea ខ្ចី​រយៈពេល ១៨ខែ​កន្លងមក​បង្ហាញខ្លួន​បាន ៥៩ប្រកួត​ជួយ​ក្រុម​ឡើង​វគ្គ Play-Off ពីរ​រដូវ​កាល​ជាប់​គ្នា​។ Guehi អាច​នឹង​បង្ហាញខ្លួនឱ្យ​ក្រុម​របស់លោក Patrick Vieira ទល់នឹង​អតីត​ក្រុម​របស់ខ្លួន​តែម្តង​នៅ​ថ្ងៃ​បើកឆាក English Premier League ជួប​ជាមួយ Chelsea នៅ Stamford Bridge៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm