
នៅពេលនាវិករបស់នាវា Dali ដែលជានាវាដឹកទូកុងតឺន័រដ៏ធំកម្ពស់ ៩៤៨ហ្វីត (២៨៩ម៉ែត្រ) បានដឹងពីអ្វីដែលកំពុងកើតឡើងនោះ គ្រប់យ៉ាងគឺយឺតពេលបាត់ទៅហើយ។ នាវានេះ ដែលចាប់ផ្តើមការធ្វើដំណើររយៈពេល ២៧ថ្ងៃពីកំពង់ផែ នៅទីក្រុង Baltimore សហរដ្ឋអាមេរិកទៅកាន់ប្រទេសស្រីលង្កា បានដាច់ចរន្តអគ្គិសនីទាំងស្រុង បន្ទាប់ពីចាកចេញពីកំពង់ផែ និងបោះពួយយ៉ាងលឿនតម្រង់ទៅស្ពាន Francis Scott Key Bridge ដែលជានិមិត្តរូបរបស់ទីក្រុងនេះ។
ពេលនោះ វាបានឈានចូលពាក់កណ្តាលអធ្រាត្រទៅហើយ ហើយស្របពេលនាវាដាច់ភ្លើងភ្លាមៗនោះ រឹតតែធ្វើឲ្យក្រុមនាវិកកាន់តែងងឹតថែមទៀត។ នាវាលែងដំណើរការ ពោលគឺមិនមានអេឡិចត្រូនិច ហើយអ្វីដែលសំខាន់ គឺគ្មានថាមពលម៉ាស៊ីន។ ពួកគេបានរសាត់តាមទឹកជាមួយនាវានោះ ប៉ុន្តែគ្មានលទ្ធភាពដើម្បីបញ្ឈប់អ្វីដែលកំពុងកើតឡើងបានឡើយ។
ការជូនដំណឹងជាច្រើនត្រូវបានធ្វើឡើង ខណៈដែលនាវិកបានធ្វើតេស្តមិនជោគជ័យនៅក្នុងការព្យាយាមទាំងអស់សង្ឃឹម ដើម្បីដោះស្រាយបញ្ហា និងធ្វើឲ្យមានអគ្គិសនីឡើងវិញ។ អ្នកបើកក្នុងស្រុកម្នាក់ នៅលើនាវានោះ បានចេញបញ្ជាយ៉ាងវក់វី ដោយប្រាប់នាវិកឲ្យកាច់ចង្កូតយ៉ាងលំបាកទៅកាន់ផែ ហើយទម្លាក់យុថ្កា ដើម្បីកុំឲ្យនាវារសាត់ទៅផ្នែកខាងស្ដាំ។ បើទោះបីជាម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ត្រូវបានគេជឿថា ដំណើរការវិញក៏ដោយ ក៏នាវាមិនអាចបញ្ឆេះម៉ាស៊ីនឡើងវិញបានដែរ។ អ្នកបើកទាំងនោះគ្មានជម្រើសអ្វីទាំងអស់។ មិនយូរប៉ុន្មាន មុនម៉ោង ១:៣០ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥:៣០ ម៉ោងសកល) ពួកគេបានហៅទូរសព្ទបន្ទាន់ទៅកាន់អាជ្ញាធរ កាលថ្ងៃចន្ទ (២៥ មីនា) ថា ការបុកទង្គិចនឹងកើតឡើង។
អភិបាលរដ្ឋ Maryland លោក Wes Moore ក្រោយមកបានពោលសរសើរនាវិកទាំងនោះថា ជា «វីរបុរស» ហើយបាននិយាយថា ការឆ្លើយតបរហ័សរបស់ពួកគេបានជួយ «សង្គ្រោះជីវិត» ដោយសារតែអាជ្ញាធរអាចបញ្ឈប់លំហូរនៃចរាចរណ៍រថយន្តនៅលើស្ពាន ក្នុងរយៈពេល ២នាទី ក្នុងចន្លោះការហៅទូរស័ព្ទ និងការបុកទង្គិចនោះ។ ទោះជាយ៉ាងណាក្ដី វាក៏មិនបានបញ្ឈប់នូវអ្វីដែលបានកើតឡើងនៅពេលដែលនាវា Dali បានបុកសសរបេតុងរបស់ស្ពានប្រវែង ១,៥ម៉ាយ (២,៤គីឡូម៉ែត្រ) ដែលបានបាក់រលំយ៉ាងឆាប់រហ័ស ម្ដងមួយបំណែកៗចូលទៅក្នុងទឹកដ៏ត្រជាក់ និងងងឹតរបស់ទន្លេ Patapsco នៃរដ្ឋនេះ។ មនុស្ស ៦នាក់ត្រូវបានសន្មត់ថា បានស្លាប់ដោយសារតែសីតុណ្ហភាពរបស់ទឹក និងពេលវេលាកន្លងទៅយូរ។ ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារ (ទី២៦ ខេមីនា) ថា ខ្លួនបានសន្និដ្ឋានថា មនុស្សទាំងនោះបានស្លាប់ហើយ និងមានបំណងផ្អាកកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះដ៏ធំរបស់ខ្លួន ដែលមានភាពស្មុគស្មាញដោយសារអាកាសធាតុត្រជាក់ និងងងឹតពេក៕