
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅភាគខាងជើងខេត្ត Shanxi នៅព្រឹកថ្ងៃពុធ (ទី២៧ ខែមីនា) នេះ។
យានចម្លងកំណែថ្មី Long March-6 ដែលដឹកផ្កាយរណប Yunhai-3 02 បានហោះឡើងនៅវេលាម៉ោង ៦:៥១នាទី ម៉ោងនៅទីក្រុងប៉េកាំង។
ផ្កាយរណបនោះបានចូលទៅក្នុងគន្លងតារាវិធីដែលបានកំណត់ទុក ហើយនឹងត្រូវបានប្រើសម្រាប់ការស្ទាបស្ទង់ស្ថានភាពបរិយាកាស និងសមុទ្រ ការត្រួតពិនិត្យបរិយាកាសលំហ ការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ និងការពិសោធន៍វិទ្យាសាស្ត្រ។ គួរបញ្ជាក់ដែរថា ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៥១៤ នៃយានចម្លងស៊េរី Long March៕