មីយ៉ាន់ម៉ា៖ ខណៈដែលមន្ទីរពេទ្យនានានៅក្នុងសហភាពមីយ៉ាន់ម៉ា គ្រប់គ្រងដោយរបបយោធាគ្មានបុគ្គលិកវេជ្ជសាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យមកធ្វើការ និងករណីឆ្លងវីរុសកូរ៉ូណាកំពុងហក់ឡើងខ្ពស់ទូទាំងប្រទេស ក្រុមអ្នកស្ម័គ្រចិត្តកំពុងធ្វើដំណើរចេញពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលសាកសពជនរងគ្រោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលកំពុងដេកស្លាប់នៅតាមផ្ទះរបស់ពួកគេ។

រាល់ព្រឹកទូរស័ព្ទរបស់ Than Than Soe ចាប់ផ្ដើមរោទិ៍ដោយមានការស្នើសុំពីសមាជិកគ្រួសារ របស់អ្នកដែលមានមនុស្សស្លាប់នៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាងហ្គោន។ នាងសរសេរឈ្មោះ អាសយដ្ឋាន និងលេខទំនាក់ទំនងរបស់ជនរងគ្រោះនៅក្នុងបញ្ជី ហើយបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តទៅផ្ទះរបស់ពួកគេ។ នាងបានប្រាប់សារព័ត៌មាន AFP នៅឯការិយាល័យដ៏អ៊ូអររបស់ក្រុមអ្នកស្ម័គ្រចិត្តរបស់នាងថា យើងកំពុងដំណើរការសេវាកម្មរបស់យើងដោយមិនសម្រាក។ ជារៀងរាល់ថ្ងៃ "ក្រុមរបស់ខ្ញុំកំពុងប្រមូលសាកសពពី ៣០ ទៅ ៤០នាក់ ខ្ញុំគិតថា ក្រុមផ្សេងទៀតនឹងដូចពួកយើងដែរ។ មានពេលខ្លះនៅក្នុងផ្ទះមួយមានអ្នកស្លាប់ ២នាក់ក៏មាន៕
អត្ថបទ៖ សុខមាន