
ម្ចាស់ធុរកិច្ច និងម្ចាស់មុខជំនួញរយៈពេលខ្លីនៅទឹកជ្រោះ Niagara របស់កាណាដា កំពុងពន្លឿនការរៀបចំរបស់ពួកគេ ដើម្បីស្វាគមន៍ភ្ញៀវទេសចររាប់លាននាក់ ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរភ្លូកទឹកភ្លូកដី ដើម្បីមើលសូរ្យគ្រាសដ៏កម្រនៅគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនេះ ។
សូរ្យគ្រាសពេញ នឹងចាប់ផ្តើមនៅវេលាម៉ោង ២ និង០៤នាទីរសៀល ម៉ោងក្នុងស្រុកនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ។
តំបន់ជុំវិញ និងក្នុងទឹកជ្រោះ Niagara គឺជាកន្លែងដ៏ទាក់ទាញមួយដែលអ្នកទស្សនាចង់មើលព្រឹត្តការណ៍ដ៏កម្ររបស់សូរ្យគ្រាស ពេលដែលព្រះច័ន្ទនឹងបាំងព្រះអាទិត្យទាំងស្រុងរយៈពេលប្រហែល ៣ ទៅ ៤នាទី ។
សូរ្យគ្រាសដែលជាព្រឹត្តការណ៍លើកដំបូងគេ ចាប់តាំងពីឆ្នាំ ១៩៧៩ នៅកាណាដា និងឆ្នាំ ២០១៧នៅសហរដ្ឋអាមេរិក នឹងជំរុញឲ្យមនុស្សជាច្រើនកក់ទុកជាមុនសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ និងដកពិសោធន៍បាតុភូតមានម្តងក្នុង១ឆាកជីវិតរបស់ពួកគេ ។ សូរ្យពេញបន្ទាប់ ត្រូវបានគេរំពឹងថា នឹងកើតមាននៅឆ្នាំ ២០៤៤ នៅសហរដ្ឋអាមេរិក ៕