
អ៊ីស្រាអែល បានយល់ព្រមផ្តល់សន្តិសុខសម្រាប់ផែបណ្តោះអាសន្នដែលយោធាអាមេរិក គ្រោងនឹងសាងសង់នៅតំបន់ហ្កាហ្សា ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល ដែលកំពុងជួបគ្រោះទុរ្ភិក្ស នេះបើយោងតាមមន្ត្រីអាមេរិកពីររូបដែលដឹងពីផែនការនេះ។
មន្ត្រីម្នាក់បាននិយាយថា នៅក្រោមផែនការដែលកំពុងត្រូវបានពិភាក្សា ដែលមិនទាន់ត្រូវបានបញ្ចប់ កងកម្លាំងការពារអ៊ីស្រាអែល នឹងបង្កើត «ទីតាំងសុវត្ថិភាព» ដើម្បីការពារបុគ្គលិកអាមេរិក ដែលសាងសង់ផែ ក៏ដូចជាបុគ្គលដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន និងចែកចាយជំនួយផងដែរ។
ក្រុមមន្ត្រី បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏នឹងទទួលខុសត្រូវផងដែរសម្រាប់ការធានាផ្លូវកាយរបស់កំពង់ផែទៅកាន់ឆ្នេរ។
មន្ត្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នៅតែស្ថិតក្នុងដំណាក់កាលធ្វើផែនការ ហើយមិនទាន់មានអ្វីត្រូវបានបញ្ចប់នៅឡើយទេ។ ពួកគេ បាននិយាយថា ប្រទេសជាដៃគូមួយផ្សេងទៀត ក៏អាចចូលរួមក្នុងការ ផ្តល់នូវសន្តិសុខមួយចំនួនផងដែរ អាស្រ័យលើកន្លែងដែលកំពង់ផែហ្កាហ្សា ត្រូវបានសាងសង់នៅទី បំផុត។
អ្នកនាំពាក្យរបស់ IDF បាននិយាយថា ខ្លួននឹងធ្វើការសម្របសម្រួលជាមួយយោធាសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់គម្រោងនេះពិតប្រាកដមែន ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។