សហរដ្ឋអាមេរិកអនុម័តគម្រោងបង្កើតរោងចក្រផលិតថាមពលកម្លាំងខ្យល់ក្បែរឆ្នេរសមុទ្ររបស់ក្រុមហ៊ុន Orsted

2024/03/28 12:01:52 am        47

 កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានផ្តល់ការការអនុម័តចុងក្រោយដល់គម្រោងរោងចក្រផលិតថាមពលកម្លាំងខ្យល់នៅជិតឆ្នេរសមុទ្រ Sunrise Wind របស់ក្រុមហ៊ុន Orsted និងក្រុមហ៊ុន Eversource ដែលគេរំពឹងថា នឹងផ្តល់ថាមពលដល់ផ្ទះសម្បែងជាង ៣២ម៉ឺនខ្នងនៅទីក្រុងញូវយ៉ក ។

 ការប្រកាសបែបនេះ គឺជាការវិឌ្ឍន៍វិជ្ជមានចុងក្រោយគេសម្រាប់គម្រោងដែលក្រុមហ៊ុន Orsted របស់ដាណឺម៉ាក ព្រមានកាលពីរយៈពេលប៉ុន្មានខែមុនថា វានឹងអាចបរាជ័យបើគ្មានកិច្ចសន្យាថ្មីដែលគ្របដណ្តប់លើតម្លៃហក់ឡើងខ្ពស់សម្រាប់សម្ភារៈ និងការផ្តល់ហិរញ្ញប្បទាន ។

ក្រុមហ៊ុន Orsted និងក្រុមហ៊ុន Eversource និយាយដាច់ដោយឡែកពីគ្នាថា ពួកគេទទួលបានការការសម្រេចចិត្តវិនិយោគចុងក្រោយលើគម្រោង រួមជាមួយនឹងការអនុម័តសហព័ន្ធ ហើយពួកគេនឹងចាប់ផ្តើមសាងសងគម្រោងរោងចក្រផលិតថាមពលកម្លាំងខ្យល់ក្បែរឆ្នេរសមុទ្រ ។

Sunrise Wind គឺជាគម្រោងបង្កើតថាមពលកម្លាំងខ្យល់ក្បែរឆ្នេរសមុទ្រទី ៧ ដែលត្រូវបានអនុម័តដោយក្រសួងមហាផ្ទៃរបស់លោកប្រធានាធិបតី Biden ដែលមានគោលដៅកំណត់សមត្ថភាពថាមពលកម្លាំងខ្យល់ក្បែរតំបន់ឆ្នេរ ៣០ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ និងជាផ្នែកមួយនៃរបៀបវារៈបម្រែបម្រួលអាកាសធាតុរបស់ប្រធានាធិបតី ។

ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងមួយនេះ មានសមត្ថភាពបង្កើតថាមពល ៩២៤មេហ្គាវ៉ាត់ ហើយវានឹងបង្កើតការងារ ៨០០កន្លែង អំឡុងពេលសាងសង់ និងការងារ ៣០០កន្លែង អំឡុងពេលប្រតិបត្តិការ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm