ការស្លាប់ ២ករណី ត្រូវបានផ្សារភ្ជាប់នឹងក្ដីបារម្ភពីអាហារបំប៉នសុខភាពរបស់ជប៉ុន

2024/03/28 12:09:44 am        156

នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ ការស្លាប់ ២ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងក្ដីបារម្ភពីបញ្ហាសុខភាពដែលកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជុំវិញអាហារបំប៉នដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងបញ្ចុះកូឡេស្តេរ៉ុល ដោយមានមនុស្សជាង ១០០នាក់ត្រូវបានរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមហ៊ុនផលិតថ្នាំ ដែលស្ថិតនៅចំកណ្តាលនៃក្តីបារម្ភនេះ គឺក្រុមហ៊ុនឱសថ Kobayashi Pharmaceutical បានប្រាប់សារព័ត៌មាន AFP ថា ខ្លួនដឹងពីការស្លាប់ ២ករណី ដែលប្រហែលជាជាប់ទាក់ទងទៅនឹងថ្នាំគ្រាប់ដែលគ្មានវេជ្ជបញ្ជារបស់ករ្រុមហ៊ុន។ ក្រុមហ៊ុនបានប្រមូលម៉ាកអាហារបំប៉ន ៣ប្រភេទ គឺ «Beni Koji Choleste Help» និងផលិតផល ២ផ្សេងទៀត ដែលមានសារធាតុផ្សំឈ្មោះ «Red Yeast Rice» (អង្ករដំបែក្រហម) ឬ «Beni Koji»។

ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រពិពណ៌នាអំពីអង្ករដំបែក្រហមថា ជាជម្រើសជំនួសថ្នាំ Statin (ស្តាទីន) សម្រាប់ការបញ្ចុះកូឡេស្តេរ៉ុលកម្រិតខ្ពស់ ប៉ុន្តែក៏ព្រមានផងដែរពីហានិភ័យនៃការខូចខាតសរីរាង្គ អាស្រ័យលើសមាសធាតុគីមីរបស់វា។ ក្រុមហ៊ុនឱសថ Kobayashi Pharmaceutical កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានដឹងពីការចូលមន្ទីរពេទ្យសរុបចំនួន ៧៥ករណី ទាក់ទងនឹងផលិតផលរបស់ខ្លួន ដែលខ្លួនបានប្រមូលមកវិញ បន្ទាប់ពីមានការត្អូញត្អែរឈឺតម្រងនោមពីអតិថិជន។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើនបានឲ្យដឹងថា ពេលនេះចំនួននេះ បានឡើងដល់ ១០៦ករណីហើយ ប៉ុន្តែទាំងក្រុមហ៊ុនផលិតថ្នាំ ឬក្រសួងសុខាភិបាល មិនអាចបញ្ជាក់ពីតួលេខចុងក្រោយនេះបានភ្លាមៗនោះទេ។

យ៉ាងណាក្ដី ក្រុមហ៊ុនបានព្រមានថា ខ្លួនមិនទាន់ឈានដល់ការសន្និដ្ឋានលើការផ្សារភ្ជាប់មូលហេតុ រវាងបញ្ហាសុខភាព និងអាហារបំប៉នរបស់ខ្លួន ដែលក្រុមហ៊ុនបានប្រមូលមកវិញ ដោយស្ម័គ្រចិត្ត កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកនោះទេ។ ហើយក្រុមហ៊ុននៅទីក្រុង Osaka មួយនេះ ដែលលក់ថ្នាំ និងអាហារបំប៉នគ្មានវេជ្ជបញ្ជា បាននិយាយថា ខ្លួនក៏បានផ្គត់ផ្គង់ផងដែរនូវអង្ករដំបែក្រហមដល់ក្រុមហ៊ុនប្រមាណជា ៥០ផ្សេងទៀត នៅក្នុងប្រទេសជប៉ុន និងចំនួន២ នៅកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm