
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អាណាឡេណា បែបក់ ( Annalena Baerbock) បានពិនិត្យស្ថានការណ៍ផ្ទាល់នៅឯច្រកព្រំដែន Kerem Shalom នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដើម្បីមើលពីកម្រិតទាបនៃការផ្គត់ផ្គង់ជំនួយទៅដល់ប្រជាជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកស្រីបែបក់ ត្រូវបានប្រាប់ដោយប្រធានច្រកព្រំដែនអំពីរបៀបដែលរថយន្តដឹកទំនិញ ដែលផ្ទុកទៅដោយគ្រឿងសង្គ្រោះរួមទាំងអាហារ និងថ្នាំ ត្រូវបានដំណើរការ នៅកន្លែងពិនិត្យមើលដ៏ធំមួយ ដែលត្រូវបានបែងចែកដោយជញ្ជាំងបេតុងយ៉ាងខ្ពស់។
បន្ទាប់មក រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានអំពាវនាវឲ្យពន្លឿនការបោសសម្អាតការចែកចាយ ដោយមើលឃើញពីការផ្តល់ជំនួយដែលកំពុងធ្លាក់ចុះ។ លោកស្រី បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ Kerem Shalom ក្នុងទីក្រុងតែលអាវីវ (Tel Aviv)ថា «ដោយគិតពីការរងទុក្ខនៅក្នុងតំបន់ហ្កាហ្សា យើងមិនអាចមានលទ្ធភាពក្នុងការពិភាក្សាពីកន្លែងដែលការរាំងស្ទះពិតប្រាកដ ហើយអ្នកណា ត្រូវស្តីបន្ទោស។
លោកស្រីបែបក់ បាននិយាយថា លោកស្រី ត្រូវបានប្រាប់ដោយភាគីអេហ្ស៊ីប និងអ៊ីស្រាអែលថា៖«ការរាំងស្ទះ គឺសំខាន់ជាងការផ្ទុកឡើងវិញរវាងរថយន្តដឹកទំនិញ ដែលខ្លះត្រូវបានផ្ទុកឡើងវិញបីដង ហើយត្រួតពិនិត្យបីដង»។