
យ៉ាងហោចណាស់មនុស្ស ៥នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវេ ដែលពាក់ព័ន្ធនឹងរថយន្តក្រុង នៅជិតទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់។
រថយន្តក្រុងដែលត្រូវបានរាយការណ៍ថា ដំណើរការដោយក្រុមហ៊ុន Flixbus បានបត់ទៅខាងស្តាំលើផ្លូវល្បឿនលឿនដ៏មមាញឹក A9 មុនពេលធ្លាក់ទៅចំហៀងផ្លូវនោះ។
របាយការណ៍ដែលមិនត្រូវបានបញ្ជាក់អះអាងនោះ បានឲ្យដឹងថា សេវារថយន្តក្រុង Flixbus នេះ បានចាកចេញពីទីក្រុងប៊ែរឡាំង ហើយកំពុងនៅលើផ្លូវទៅក្រុង Nuremberg ក្នុងដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស៕