បាល់ទាត់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលថ្មី ២០២១-២២ ខាងមុខនឹងត្រូវរៀបចំនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ខណៈ Europa League ផ្ដាច់ព្រ័ត្ររៀបចំនៅទីក្រុង Seville ប្រទេសអេស្ប៉ាញ។

ចំណែកទីក្រុង Istanbul ប្រទេសទួកគីដែលខកខានមិនបានទទួលវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលមុនដោយសារវិបត្តិ Covid-19 និងផ្លាស់ទៅកាន់ទីក្រុង Porto នោះ នៅពេលនេះ UEFA បានប្រកាសថា Istanbul នឹងទទួលវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២៣។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលមុនរវាង Chelsea និង Manchester City នោះត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Porto ប្រទេសព័រទុយហ្កាល់វិញ ខណៈនៅសល់ពេលតែ ១៦ថ្ងៃប៉ុណ្ណោះការប្រកួតនឹងមកដល់។
រដូវកាល ២០២២-២៣ នេះដែរ UEFA Europa League ផ្តាច់ព្រ័ត្រនឹងធ្វើនៅទីក្រុង Budapest ប្រទេសហុងគ្រី។ រីឯរដូវកាល ២០២៣-២៤ Champions League ផ្តាច់ព្រ័ត្រធ្វើនៅ Wembley ទីក្រុងឡុងដ៍ និង Europa League ធ្វើនៅទីក្រុង Dublin សាធារណរដ្ឋអៀកឡង់។ ចំណែករដូវកាល ២០២៤-២៥ Champions League នឹងធ្វើនៅទីក្រុង Munich អាល្លឺម៉ង់ ខណៈ Europa League នៅទីក្រុង Bilbao អេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ