
ជញ្ជាំងព្រះវិហារ បានដួលរលំនៅក្នុងស្រុក Kandhamal ប្រទេសឥណ្ឌា ជាទីដែលការវាយប្រហារយ៉ាងឃោរឃៅលើគ្រិស្តសាសនិកកាលពី ១៦ឆ្នាំមុន មានន័យថា អ្នកនៅរស់រានមានជីវិតជាច្រើន នៅតែព្រួយបារម្ភអំពីកន្លែងជនជាតិភាគតិចរបស់ពួកគេនៅក្នុងប្រទេសដែលភាគច្រើនកាន់សាសនាហិណ្ឌូនេះ។
ជាមួយនឹងការបោះឆ្នោតរបស់ប្រទេសឥណ្ឌាដែលចូលមកមកដល់នោះ ហើយនាយករដ្ឋមន្ត្រីជាតិនិយមហិណ្ឌូ ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះ នោះគ្រិស្ត បរិស័ទជាច្រើនភ័យខ្លាចថា ពួកគេអាចក្លាយជាគោលដៅម្តងទៀត។
លោក Deepti ស្ថិតក្នុងចំណោមអ្នកដែលរងការវាយប្រហារក្នុងឆ្នាំ ២០០៨ នៅពេលដែលហ្វូងមនុស្ស បានវាយប្រហារតាមផ្នែកខ្លះនៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីការសម្លាប់បព្វជិត ហិណ្ឌូម្នាក់ និងសាវ័ករបស់គាត់ចំនួន៤នាក់។
ឃាតកម្មនេះ ត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយទៅលើគ្រិស្តបរិស័ទ ហើយការសងសឹកជាបន្តបន្ទាប់បានធ្វើឲ្យមនុស្សយ៉ាងតិច ១០១ នាក់ស្លាប់។