
រដ្ឋមន្រ្ដីកាបរទេសចិនលោកវ៉ាង យី បានជួបពិភាក្សាជាមួយលោកណារ៉ាយ៉ាន់ កាជី ស្រេសថា (Narayan Kaji Shrestha) ឧបនាយករដ្ឋមន្រ្ដីនេប៉ាល់ និងរដ្ឋមន្រ្ដីការបរទេសក្នុងក្រុងប៉េកាំងកាលពីថ្ងអង្គារម្សិលមិញ។
លោកវ៉ាងដែលជាសមាជិកការិយាល័យនយោបាយនៃគណ:កម្មាធិកាកណ្ដាលបក្សកុម៉្មុយនិស្ដចិនផងដែរនោះ បាននិយាយថា ក្នុងនាមជាមិត្ដជិតខាង និងជាដៃគូយុទ្ធសាស្រ្ដ ចិនតែងតែចាត់ទុកនេប៉ាល់ជាគោលដៅសំខាន់ផ្នែកកាទូតជិតខាង។
លោកវ៉ាងបាននិយាយថា ចិនត្រៀមជាស្រេចដើម្បីធ្វើការជាមួយនេប៉ាល់ នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការផ្លូវនិងខ្សែក្រវ៉ាត់ ដែលមានគុណភាពខ្ពស់ និងពន្លឿនភាពជាដៃគូរយុទ្ធសាស្រ្ដនឌកិច្ចសហប្រតិបត្តិការចិន-នេប៉ាល ដែលបង្ហាញពីមិត្ដភាពជារៀងរហូតសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពឈានទៅរកកម្រិតខ្ពស់ថ្មី។
លោកស្រេថា បាននិយាយថា រដ្ឋាភិបាលថ្មីរបស់នេប៉ាល់ បានប្រកាន់ខ្ជាប់នូវទំនាក់ទំនងដ៏មានសារ:សំខាន់ជាមួយប្រទេសចិន។ លោកបន្ដថា នេប៉ាល់មានបំណងធ្វើការជាមួយចិន នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការខ្សែក្រវ់ាត់និងផ្លូវ និងបានសំរេចចូលរួមជាមួយក្រុមប្រទេសមិត្តនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកល៕