មន្ត្រីយោធា និងស៊ីវិលរបស់ប៉ាគីស្ថាន នឹងស៊ើបអង្កេតការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់ពលរដ្ឋចិន

2024/03/28 04:40:45 am        339

មន្ត្រីប៉ាគីស្ថាន បាននិយាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាដោយមន្ត្រីយោធា និងស៊ីវិល ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់វិស្វករ ៥នាក់ មកពីប្រទេសចិន ខណៈពេលដែលពិនិត្យឡើងវិញនូវការរៀបចំសន្តិសុខ សម្រាប់គម្រោងនានារបស់ខ្លួន។

ហេតុការណ៍ កាលថ្ងៃអង្គារ (ទី២៦ ខែមីនា) គឺជាការវាយប្រហារធំទី៣ ក្នុងរយៈពេល ១សប្តាហ៍លើផលប្រយោជន៍របស់ប្រទេសចិន នៅក្នុងប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ដែលទីក្រុងប៉េកាំង បានវិនិយោគច្រើនជាង ៦៥ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវគ្រប់ទីកន្លែងរបស់ខ្លួន។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Shehbaz Sharif បានអំពាវនាវឲ្យមាន «ការស៊ើបអង្កេតរួមគ្នាយ៉ាងល្អិតល្អន់មួយដែលត្រូវធ្វើឡើង ដោយប្រើប្រាស់ធនធានទាំងអស់របស់រដ្ឋ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Attaullah Tarar បាននិយាយថា នៅមុននេះ លោក Sharif បានដឹកនាំកិច្ចប្រជុំមន្ត្រីស៊ីវិល និងយោធា ដែលពិនិត្យមើលឡើងវិញនូវការរៀបចំសន្តិសុខ ដើម្បីការការពារជនជាតិចិន និងផលប្រយោជន៍របស់ពួកគេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានអ្វីលម្អិតទេ។

យ៉ាងណាក្ដី នៅមិនទាន់មានអ្នកចេញមុខអះអាងទទួលខុសត្រូវភ្លាមៗនោះឡើយ ចំពោះការវាយប្រហារ កាលពីថ្ងៃអង្គារ ដែលឃើញថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបើករថយន្តសម្រុកចូលទៅក្នុងក្បួនរថយន្តរបស់វិស្វករចិនដែលកំពុងធ្វើការលើគម្រោងវារីអគ្គិសនី នៅតំបន់ Dasu ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ៦នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm