
ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យប្រទេសប៉ាគីស្ថាន ធ្វើការស៊ើបអង្កេតទៅនឹងការវាយប្រហារអត្ដឃាតមួយដែលបានសម្លាប់មនុស្ស៦នាក់ និងដើម្បីធានាឱ្យមានសុវត្ថិភាពដល់បុគ្គលិកចិននៅក្នុងប្រទេសនេះ។
នគរបាលប៉ាគីស្ថាន បាននិយាយថា ខ្មាន់គ្រាប់បែកអត្ដឃាត បានបើករថយន្ដ១គ្រឿងសម្រុកចូលក្នុងក្បួនរថយន្ដវិស្វករចិនដែលកំពុងធ្វើការលើគម្រោងទំនប់មួយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន
កាលពីថ្ងៃអង្គារ ដែលជាការវាយប្រហារធំទី៣ទៅលើផលប្រយោជន៍ចិននៅក្នុងប្រទេសក្នុងតំបន់អាស៊ីខាងត្បូង១នេះ ក្នុងរយ:ពេលតែ១សប្ដាហ៍ប៉ុណ្ណោះ។
ការវាយប្រហារពីរលើកដំបូង ទីមួយលើមូលដ្ឋានកងនាវាចរអាកាសប៉ាគីស្ថាន និងមួយទៀតលើកំពង់ផែយុទ្ធសាស្រ្ដមួយដែលប្រើប្រាស់ដោយប្រទេសចិន នៅខេត្ដបាលូជេស្ថានភាគនិរតី ជាទីដែលក្រុងប៉េកាំង កំពុងវិនិយោគទឹកប្រាក់រាប់ពាន់លើគម្រោងហេដ្ឋារចនាសម្ព័ន៕