ព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីជំនាញរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាលទម្ងន់ប្រមាណ ៩០គីឡូក្រាម ដែលបានងាប់អណ្តែតមកទើរនៅឆ្នេរពយលោកជំទាវម៉ៅ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមការពិនិត្យ និងការសន្និដ្ឋានរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះ បានងាប់ដោយសារជាប់មង មានទម្ងន់ប្រមាណ៩០គីឡូក្រាម ប្រវែងបណ្តោយ ២,២៤ម៉ែត្រ ទទឹង ០,៦០ម៉ែត្រ ជាប្រភេទផ្សោតឃ្លៀចឈ្មោល (Indo-Pacific humpoback dolphin)។
វាជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ហើយវា មាននៅតំបន់កោះព្រីង ឆ្នេមុខរ (រាម) នៅប្រជុំកោះរ៉ុង៕
ដោយ៖ ប៊ុនថា


