សហជីពនៅកម្ពុជា៖ ដំណោះស្រាយបីចំណុចចំពោះកម្មកររោងចក្រ R.G ជារឿងត្រឹមត្រូវ

2024/03/28 03:34:24 pm        212

ប្រធានសហជីពនានានៅកម្ពុជា នាថ្ងៃទី២៧ មីនា ឆ្នាំ២០២៤ បានលើកឡើងថា ដំណោះ​ស្រាយ​ទាំង ៣ចំណុច ដែលរាជរដ្ឋាភិបាលបានដោះស្រាយចំពោះករណីរោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយ​ទាំង​៣ចំណុច​ដែល​ផ្តល់​ឱ្យ​កម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួលដែល​មិនទាន់​បាន​បើក​ក្នុង​ខែ​ចុង​ក្រោយ, ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​៥%​ជារឿងត្រឹមត្រូវ។

ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណី​ប្រធាន​សក្តិដោយ​សារ​តែការ​ខូច​ខាតទាំងស្រុងដោយអគ្គីភ័យដែលមិនអាចស្រោចស្រង់បានវិញបានឆាប់ៗនោះទេ ហើយ​មួយវិញទៀត កម្មករនិយោជិតក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់​កិច្ច​សន្យា​ការងារ​មាន​ថិរវេលា​កំ​ណត់(FDC)ដែលធ្វើឱ្យកម្មករទទួលបានសំណងចំនួន៣ចំណុចនេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយ​លើក​ឡើង​ថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មក​ទទួលយ​ក​សំណង​ដែលក្រសួង​បាន​ប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូម​កម្មករ​និយោជិត​ទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា ដំណោះ​ស្រាយ​ទាំង​៣ចំណុចដែលបានដាក់ចេញជូនកម្មករនៃរោងចក្រ អ.ជី គឺស្របតាមច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ព្រោះការក្ស័យធនកើតឡើងដោយប្រធានសក្តិ និងកម្មករប្រើប្រាស់​កិច្ច​សន្យា​ការងារ​មាន​ថិរវេលាកំណត់(FDC)ត្រូវទទួលបានដំណោះស្រាយចំនួនបីចំណុច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក​ (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់​បំណាច់​ផ្សេង​ៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់​ពី​ម៉ោង​​៨​៖៣០នាទីតទៅ។ ជាមួយដំណោះស្រាយខាងលើ សហជីពនានាបានអំពាវនាវ ឱ្យកម្មករ​និយោជិ​ត​ទាំង​អស់​ទទួលយក​ដោយ​រីករាយ​ហើយ​ចៀស​វាង​ការជឿ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​មិន​បាន​ផ្អែក​ទៅតាមច្បាប់ការងារ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        8
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm