ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល បានទាមទារជាច្រើនឆ្នាំមកហើយ ខណៈក្រុមប្រដាប់អាវុធ បានរុញទម្លាក់ប្រទេសហៃទីឲ្យធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង។ ក្រុមទាំងនោះបានទទូចសុំឲ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធខុសច្បាប់ ជាពិសេស បានមកពីសហរដ្ឋអាមេរិក ដល់បណ្ដាអង្គការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មនានា។ ការទទូចនេះ ត្រូវបានគេលឺជាថ្មី ខណៈរលកនៃការវាយប្រហារដ៏ខ្លាំងក្លារបស់ក្រុមជនអន្ធពាលបានធ្វើឲ្យកក្រើករដ្ឋធានីព័រ-អូ-ប្រាំង(Port-au-Prince។

បណ្ដាញការពារសិទ្ធិមនុស្សជាតិ (RNDDH) ត្រូវគេស្គាល់ថា ជាអង្គការឃ្លាំមើលសិទ្ធិមនុស្សសម្រាប់ប្រទេសហៃទី បានតែងតាំងមេធាវីមួយរូបគឺ លោកស្រី រ៉ូស៊ី អាហ្គាស្តេ ឌូសេណា(Rosy Auguste Ducena ) ជាប្រធានកម្មវិធីរបស់ខ្លួន និងបាននិយាយថា ប្រទេសហៃទីគ្មានរោងចក្រផលិតអាវុធឬ គ្រាប់រំសេវទេ។
ដូច្នេះអាវុធនិងគ្រាប់រំសេវដែលបានចែកចាយនៅប្រទេសហៃទី និងសាបព្រួសទុក្ខព្រួយក្នុងប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះកំពុងកើតចេញពីគ្រប់ទីកន្លែងភាគច្រើនពីសហរដ្ឋអាមេរិក ។

ដោយសារតែស្ថាប័នរដ្ឋនានាខ្សត់ធនធាន មានអំពើពុករលួយ និងជួបការលំបាកជាច្រើនក្នុងការគ្រប់គ្រងឆ្នេរសមុទ្រដ៏ធំរបស់ប្រទេស ប្រភេទអាវុធ និងគ្រាប់រំសេវ ផ្សេងៗ ដែលបានហូរចូលទៅក្នុងប្រទេសហៃទី ភាគច្រើនមិនត្រូវបានគ្រប់គ្រងទេ ។អាវុធទាំងនោះរួមមានកាំភ្លើងខ្លី កាំភ្លើងវែងពាក់កណ្ដាលស្វ័យប្រវត្ត និងអាវុធបែបយោធា ជាដើម ។ លោកស្រី និយាយថា បច្ចុប្បនេះ ប្រសិនបើសហរដ្ឋអាមពិតជាចង់ជួយហៃទីមែន ពួកគេអាចជួយគ្រប់គ្រងនូវអ្វីដែលបានហូរចេញពីប្រទេសរបស់ខ្លួន ។ នោះគឺជារឿងល្អហើយ។ យោងតាមអង្គការសហប្រជាជាតិ សព្វថ្ងៃនេះ ក្រុមជនអន្ធពាល បានគ្រប់គ្រង៨០%នៃរដ្ឋធានីព័រ-អូ-ប្រាំង។ខណៈសម្ពាធកើនឡើងកាន់តែខ្លាំង លោកនាយករដ្ឋមន្ត្រីពុំបានឆ្លងកាត់ការបោះឆ្នោតរបស់ហៃទី លោកអារីយ៉ែល ហង់រី (Ariel Henry) បានប្រកាសលាលែងពីតំណែងហើយ ប៉ុន្តែក្រុមជនអន្ធពាលទាំងនោះកំពុងទាមទារខាងនយោបាយកាន់តែច្រើនថែមទៀត៕
