ក្រុមអាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មួយថា យុវជនម្នាក់បានចាក់ជនរងគ្រោះជាច្រើននាក់នៅក្នុងទីក្រុង រ៉ុកហ្វ៊ត (Rockford) រដ្ឋ អ៊ី លីណយ ( Illinois) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដែលបានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ៤នាក់ ទៀតរបួសស្រាល ។
នគរបាលក្រុងរ៉ុកហ្វ៊ត (Rockford) បានទទួលការហៅទូរស័ព្ទលើកដំបូង អំពីឧបទ្ទវហេតុនេះ នៅមុនម៉ោង១និង១៥នាទី ។ ហេតុការណ៍ចាក់ដោយកាំបិតនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធនៅក្នុងតំបន់លំនៅឋានមួយក្នុងទីក្រុងនេះ។

នគរបាលបាននិយាយថា នៅពេលសមត្ថកិច្ចឆ្លើយតប ពួកគេបានរកឃើញទិដ្ឋភាពឧក្រិដ្ឋកម្មជាច្រើន។ ពួកគេបានពន្យល់ថា ឧក្រិដ្ឋកម្មបានកើតឡើងទាំងនៅក្នុងទីក្រុង Rockford និងនៅតាមដងផ្លូវជាច្រើន ។ នគរបាលបាននិយាយថា នៅក្នុងទីក្រុង Rockford មនុស្ស៤ នាក់ត្រូវបានសម្លាប់។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៤នាក់ផ្សេងទៀតបានរងរបួស ទោះបីមិនត្រូវគេចាក់ទាំងអស់ក៏ដោយ។
ស្នងការនគរបាលក្រុងលោក ហ្គារី ការ៉ូណា (Gary Caruana) បាននិយាយថា ជនសង្ស័យជាបុរសវ័យ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងសង្កាត់វីនណេបាហ្គោ ( Winnebago) បន្ទាប់ពីក្រុមមន្ត្រីទទួលបានទូរស័ព្ទស្ដីពីករណីមានបុរសម្នាក់សម្រុកចូលផ្ទះមួយកន្លែង។

នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំទីក្រុង Rockford បាននិយាយថា មនុស្សម្នាក់ ក្នុងចំណោមអ្នកស្លាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅតែមិនអាចជួយស្រោចស្រង់ជីវិតបាន។
ស្នងការរងនគរបាលរង បានចាប់ឃុំខ្លួនជនសង្ស័យ។ នគរបាល ក្រុង Rockford បាននិយាយថា ជនសង្ស័យកំពុងត្រូវបានសួរចម្លើយនៅពេលនេះ ហើយការចោទប្រកាន់មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
នគរបាលបាននិយាយថា ពួកគេមិនជឿថាមានជនសង្ស័យណាម្នាក់ទៀតទេ នៅក្នុងការវាយប្រហារនេះ ។ ពួកគេបាននិយាយថាភ្នាក់ងារសហព័ន្ធក៏កំពុងជួយក្នុងការស៊ើបអង្កេតផងដែរ។
ពុំទាន់មានព័ត៌មានភ្លាមៗអំពីមូលហេតុនៅពីក្រោយការវាយប្រហារចាក់សម្លាប់មនុស្សដោយកាំបិតនេះនៅឡើយទេ៕
