អ្នកជំនាញUN ដែលរកឃើញថា អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ រងការគំរាមកំហែង

2024/03/28 10:07:50 am        88

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលបានចុះផ្សាយរបាយការណ៍និយាយថា អ៊ីស្រាអែល​បាន​ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការ​យោធា​របស់​ខ្លួន​បន្ទាប់​ពី​ការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា បាននិយាយកាលពីថ្ងៃពុធ ថាលោកស្រី បានទទួលការគំរាមកំហែង។

លោកស្រី ហ្វ្រានសេសសា អាល់បានីស(Francesca Albanese) អ្នករាយការណ៍ពិសេស ស្តីពី​ស្ថាន​ភាពសិទ្ធិមនុស្សនៅតំបន់ West Bank និងហ្កាហ្សា បានបង្ហាញ​របាយការណ៍​មួយ​ទៅ​កាន់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ដែលក្នុង​នោះ លោកស្រីបាននិយាយថា មានមូលដ្ឋានសមហេតុផលដើម្បីជឿថាអំពើប្រល័យពូជសាសន៍ ត្រូវ​បានប្រព្រឹត្តទៅលើ ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បាននិយាយថា ខ្លួន​បដិសេធ​ទាំងស្រុងចំពោះ របាយការណ៍របស់លោកស្រី។

ដោយត្រូវបាន​សួរ​ថាតើការងាររបស់លោកស្រីបានធ្វើឱ្យលោកស្រីទទួលការគំរាមកំហែងដែរឬទេ នោះលោកស្រី Albanese បាននិយាយថា ពិតណាស់ លោកស្រីទទួលបានការគំរាមកំហែង។ លោកស្រី Albanese កាន់តួនាទីចាប់តាំងពីឆ្នាំ ២០២២ ពុំបានរៀបរាប់​លម្អិត​អំពី​លក្ខណៈ​នៃ​ការ​គំរាម​កំហែង​នោះទេ ហើយលោកស្រីក៏ពុំបាន​និយាយថា​នរណាជា​អ្នកចេញ​ការ​គំរាម​កំហែង​ទាំង​នេះដែ​រ​។

ប្រទេសអ៊ីស្រាអែល បានរិះគន់លោកស្រី Albanese យ៉ាងខ្លាំង ដោយនិយាយថាលោកស្រី កំពុង​ធ្វើការដើម្បីលុបចោលភាពស្របច្បាប់និងភាពស្ថិតស្ថេរនៃរដ្ឋអ៊ីស្រាអែល។ លោកស្រី Albanese បានបដិសេធការចោទប្រកាន់នេះ។

លោកស្រី Albanese បាននិយាយថា ការរកឃើញដ៏សំខាន់មួយរបស់លោកស្រីគឺ មេដឹកនាំ និង​យោធា​របស់អ៊ីស្រាអែល មានចេតនារារាំង និងការប៉ុនប៉ង​ធ្វើ​ឲ្យស្រប​ច្បាប់​អំពើ​ហឹង្សា​ប្រល័យ​ពូជ​សាសន៍ លើប្រជាជនប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am