ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដាក់គោលដៅលើហិរញ្ញវត្ថុយោធារបស់កូរ៉េខាងជើង

2024/03/28 06:10:30 pm        160

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦រូប និងអង្គភាពចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងប្រទេសអារ៉ាប់រួម ដោយចោទប្រកាន់ពួកគេពីបទផ្តល់មូលនិធិជាបណ្តាញ ដល់កម្មវិធីសព្វាវុធរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប ក្នុងចំណោមបុគ្គល៦រូប និងអង្គភាពចំនួនពីរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។ ឈ្មោះបុគ្គលទាំង៦រូបត្រូវបានកំណត់ ហើយអង្គភាពដែលត្រូវរងទណ្ឌកម្មគឺ មានក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន ភៀននៀ បេនខន់ ស្តារីលអ៊ីស្តេត(Pioneer Bencont Star Real Estate) មានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុនទាំងពីរគឺជាអ្នកស្ថិតក្រោមបង្គាប់របស់ក្រុមហ៊ុន កិច្ចសហប្រតិបត្តិការ ព័ត៌មានវិទ្យា Chinyong ជាអង្គភាពមួយជាប់ពាក់ព័ន្ធជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែផ្តោតទៅលើបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកទាំងឡាយណាដែលបានជួយដល់សកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង ជាពិសេសអ្នកដែលរកប្រាក់ចំណូលក្នុងវិស័យព័ត៌មានវិទ្យា នៅបរទេស។

ក្រសួងរតនាគារ បាននិយាយថា ក្រុមហ៊ុនន Chinyong ត្រូវបានដាក់នៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ ២០២៣ ដែលប្រើប្រាស់បណ្តាញក្រុមហ៊ុន និងអ្នកតំណាងដើម្បីគ្រប់គ្រងគណៈប្រតិភូបុគ្គលិកព័ត៌មានវិទ្យា របស់កូរ៉េខាងជើង ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសឡាវ។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមក្រុមការងារថ្មី ក្នុងគោលបំណងទប់ស្កាត់ប្រទេសកូរ៉េខាងជើងពីការទិញប្រេងខុសច្បាប់ ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm