ជនអន្តោប្រវេសន៍ដែលធ្វើដំណើរឆ្លងកាត់រដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃពុធថា ពួកគេមិនជឿទុកចិត្តលើការផ្តល់ប្រាក់របស់អាជ្ញាធរម៉ិកស៊ិក ជាថ្នូរទៅនឹងការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ឱ្យជនអន្តោប្រវេសន៍វេណេស៊ុយអេឡា នៅក្នុងប្រទេសម៉ិកស៊ិកប្រហែល ១១០ដុល្លារក្នុងមួយខែ ជាផ្នែកនៃកម្មវិធីដែលពួកគេក៏នឹងមានឱកាសធ្វើការឱ្យក្រុមហ៊ុនផ្សេងៗគ្នានៅក្នុងប្រទេសទាំងពីរផងដែរ។

ប៉ុន្តែជនអន្តោប្រវេសន៍នៅក្នុងក្បួនធ្វើដំណើរព្រួយបារម្ភថា នេះគ្រាន់តែជាការប្រើល្បិចរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួនមនុស្ស មុននឹងនិរទេសពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយពុំមានការបង់ប្រាក់ឡើយ។
លោក ដាវីន ស៊ីហ្ការ៉ាវ(Darwin Cigarroa) ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា បាននិយាយថា ជនអន្តោប្រវេសន៍ភាគច្រើន ពេញចិត្តបន្តដំណើរទៅមុខទៀត។