សេតវិមាន៖ អ៊ីស្រាអែល ព្រមព្រៀងរៀបចំកាលបរិច្ឆេទឡើងវិញសម្រាប់ការចរចាស្តីពីទីក្រុងរ៉ាហ្វា

2024/03/28 07:05:02 pm        63

សហរដ្ឋអាមេរិកនិយាយថា អ៊ីស្រាអែល បានព្រមព្រៀងកំណត់កាលបរិច្ឆេទឡើងវិញនៃការចរចា រវាងប្រទេសទាំងពីរ លើផែនការវាយលុកតាមជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទៅកាន់ក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញពីការព្រួយបារម្ភរបស់លោក ចំពោះការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន ប្រសិនបើអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah នៅពេលលោកបាននិយាយទៅកាន់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១៨ ខែមីនា។ លោក បានស្នើសុំឱ្យ លោក Netanyahu បញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីពិភាក្សាអំពីបញ្ហានេះ។

ប៉ុន្តែកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចនេះដើម្បីតវ៉ាប្រឆាំងទៅនឹងការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការប្រើសិទ្ធវេតូចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ការិយាល័យរបស់លោក Netanyahu បានព្រមព្រៀងរៀបចំជំនួបឡើងវិញ។

លោកស្រី បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យប្រាកដថា មានផែនការការពារជនស៊ីវិល ដោយហៅវាថា ជាភាពបន្ទាន់។ កងកម្លាំងអ៊ីស្រាអែល បានកំណត់បន្តការវាយលុកតាមផែនការទៅលើទីក្រុង Rafah ជាកន្លែងដែលមនុស្ស ១,៥លាននាក់ កំពុងជ្រកកោន។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើ ទីក្រុង Rafah ស្ទើរតែរាល់ថ្ងៃ។ អ៊ីស្រាអែល និយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតែមាននៅក្នុងតំបន់នោះ។

ទូរទស្សន៍ផ្សាយតាមផ្កាយរណប Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍កាលពីថ្ងៃពុធ ថា មនុស្ស ២៤ នាក់រួមមានស្ត្រីនិងកុមារ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm