មនុស្សជិត៥០នាក់ បានរងរបួស ក្នុងការតវ៉ាជាបន្តបន្ទាប់ប្រឆាំងការជីកយករ៉ែនៅ ប្រទេសអេក្វាឌ័រ

2024/03/28 07:12:47 pm        71

នគរបាលអេក្វាឌ័របានបំបែកក្រុមបាតុករប្រឆាំងការជីកយករ៉ែរាប់សិបនាក់ដែលធ្វើបាតុកម្មនៅខាងក្រៅក្រសួងបរិស្ថានក្នុងរដ្ឋធានី ហ្គីតូ (Quito) របស់ប្រទេស នេះកាលពីថ្ងៃពុធ ២៧ មីនា ខណៈ ភាពតានតឹងនៅតែបន្តកើតមានលើសិទ្ធិរុករករ៉ែនៅទីក្រុង ផាឡូ ហ្គេម៉ាដូ (Palo Quemado) ក្នុងតំបន់ភ្នំអង្គ(Andean) មួយនេះ។

ក្រុមបាតុករដែលភាគច្រើនមកពីក្រុមអ្នកការពារបរិស្ថាន បានធ្វើបាតុកម្មគាំទ្រអ្នកក្រុង ផាឡូ ហ្គេម៉ាដូ ដែលបានប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការត្រួសត្រាយផ្លូវសម្រាប់ការជីកយករ៉ែមាស ប្រាក់ និងទង់ដែងនៅក្នុងទីក្រុងនេះ ។ ក្រុមអ្នកស្រុក និងសកម្មជនអះអាងថារ៉ែទាំងនោះអាចបំផ្លាញបរិស្ថានក្នុងមូលដ្ឋាន និងប៉ះពាល់ដល់ធនធានទឹកក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ជម្លោះបានកើនឡើងនៅពេលដែលរដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងនគរបាល និងកងទ័ពនៅក្នុងតំបន់នោះកាលពីថ្ងៃទី ១៩ ខែមីនា ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងបុគ្គលិកសន្តិសុខ និងក្រុមអ្នកតវ៉ា បណ្តាលឱ្យមនុស្សចំនួន ៤៦ នាក់បានរងរបួសរហូតមកដល់បច្ចុប្បន្ន។

ក្រុមសកម្មជននៅទីក្រុង ឡាតាគូនហ្គា (Latacuunga)របស់ខេត្ត កូតូផាស៊ី (Cotopaxi) ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ទីក្រុង ពី Palo Quemado ក៏បានធ្វើបាតុកម្មដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ្នកស្រុក ផាឡូ ហ្គេម៉ាដូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ ។

នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គ X សហព័ន្ធជនជាតិដើមភាគតិចអេក្វាឌ័រ (CONAIE) បានចោទប្រកាន់រដ្ឋាភិបាលពី បទការគាបសង្កត់ និងទាមទារឱ្យមានការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងផ្តល់ព័ត៌មានអំពីធនធានរ៉ែរបស់ខ្លួន។

គួរម្លឹកថា ប្រទេសអេក្វាឌ័រ បានស្ថិតក្នុងភាពអាសន្នចាប់តាំងពីខែមករាមក ដើម្បីទប់ស្កាត់រលកនៃអំពើហិង្សាពីក្រុមជនអន្ធពាល៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        103
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm