នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ

2024/03/28 07:18:30 pm        132

សាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ានៅខាងក្រៅទីបញ្ជាការកងទ័ពនៃក្រសួងការពារជាតិ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាមក្រុមមួយក្នុងចំណោមក្រុមដែលបានចូលរួម។

លោក សាហា ម័រ (Shahar Mor) បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា ខ្លួនត្រូវបានចាប់ខ្លួនជាមួយនឹងបងប្អូនជីដូនមួយឈ្មោះ បារ៉ាក់ បេនអេសរ៉ា (Barak Ben Ezra) ។ បុរសទាំងពីរនាក់គឺជាសាច់ញាតិរបស់លោក អាវរ៉ាហាម មុនឌឺ (Avraham Munder) ដែលនៅតែត្រូវបានឃុំខ្លួន នៅក្នុង តំបន់ហ្កាហ្សា។ បងប្អូនជីដូនមួយរបស់ពួកគេគឺ អូហាដ មុនឌឺ (Ohad Munder), រុធ មុនឌឺ (Ruth Munder) និង កេរ៉េន មុនឌឺ (Keren Munder) ទាំងអស់គ្នា ត្រូវបានដោះលែងដោយក្រុមហាម៉ាស កាលពីឆ្នាំមុន។

ពួកគេ បាននិយាយថា បុរសទាំងពីរនាក់ ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនមិនដល់បីម៉ោងផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ម័រ និងលោក អេសរ៉ា បានថ្លែងអំណរគុណដល់នគរបាលអ៊ីស្រាអែលចំពោះ«ការដោះលែងពួកយើងឲ្យបានយ៉ាងឆាប់រហ័ស» ហើយបាននិយាយថា ពួកគេមានបំណង «បន្តការតស៊ូរបស់យើង»។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា គណៈប្រតិភូអ៊ីស្រាអែលដែលធ្វើការចរចាដោះលែងចំណាប់ថ្នូរដោយប្រយោលជាមួយក្រុមហាម៉ាស កំពុងចាកចេញពីកិច្ចពិភាក្សាក្នុងប្រទេសកាតា ដោយគ្មានកិច្ចព្រមព្រៀង។

ក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលអ៊ីស្រាអែល បាននិយាយថា ពួកគេបានបោសសម្អាតក្រុមបាតុករពីផ្លូវហាយវេ Ayalon Highway ក្នុងទីក្រុងតែលអាវីវ ជាទីដែលពួកគេកំពុងបិទចរាចរណ៍។ នគរបាល បានបញ្ជាក់ថា អ្នកតវ៉ា៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់ និង «បង្កគ្រោះថ្នាក់ដល់អ្នកប្រើ ប្រាស់ផ្លូវ»។

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm