រាជរដ្ឋាភិបាលចាប់ផ្ដើមចុះឈ្មោះក្រុមអ្នកទទួលផលសម្រាប់កម្មវិធីថ្មី «កញ្ចប់គ្រួសារ» ដើមខែមេសាខាងមុខ

2024/03/28 07:48:55 pm        109

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះក្រុមគោលដៅជាអ្នកទទួលផល សម្រាប់ការអនុវត្តកម្មវិធីជំនួយសង្គមថ្មី «កញ្ចប់គ្រួសារ» ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ខាងមុខនេះ ខណៈអ្នក​ទទួល​ផល​សម្រាប់​កម្ម​វិធីជំនួ​យសង្គមថ្មីនេះ គឺនៅតែសំដៅលើគ្រួសារមានបណ្ណក្រីក្រ ដែលសុពលភាពដដែល។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងខែមេសា ឆ្នាំ ២០២៤ខាងមុខនេះ នឹង​ចាប់​ផ្ដើម​អនុវត្ត​កម្ម​វិធី​ជំនួយ​សង្គ​មថ្មី គឺកម្មវិធី«កញ្ចប់គ្រួសារ» ជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍ និង​គ្រប់​ជ្រុង​ជ្រោយ​។ កម្មវិធីនេះ ជាកម្មវិធីទម្រ ដែលដាក់ឱ្យ​អនុវត្ត​ក្រោយ​បិទ​បញ្ចប់​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រា​ក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ត្រឹមខែ មីនា ឆ្នាំ ២០២៤​នេះ។

សម្រាប់ការអនុវត្តកម្មវិធីជំនួយសង្គមថ្មីនេះ ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​ចុះឈ្មោះអ្នក​ទទួល​ផល​ជា​ថ្មី​។ ​មន្ត្រីជំនាញនៃក្រសួងសង្គមកិច្ច ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន នឹងចាប់​ផ្ដើម​ចុះ​ឈ្មោះ​អ្នក​ទទួលផលនៅតាមភូមិទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២០ មេសា ឆ្នាំ ២០២៤​។ បន្ទាប់ពីថ្ងៃទី ២០ ខែមេសា អ្នកទទួលផលជា គ្រួសារមានបណ្ណក្រីក្រ អាចបន្ត​ទៅ​ចុះ​ឈ្មោះ ​នៅទីតាំងសាលាឃុំ-សង្កាត់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្នុងឱកាសបើកវគ្គតម្រង់​ទិស​ជន​បង្គោល​ថ្នាក់ជាតិ ស្ដីពី យុទ្ធនាការចុះឈ្មោះតាមភូមិ សម្រាប់អ្នកទទួល​ផលពី​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុងកញ្ចប់គ្រួសារ។

ឯកឧត្តមលើកឡើងដែរថា សម្រាប់អ្នក​ទទួ​ល​ផល​ដែល​ត្រូវ​ទៅ​ចុះ​ឈ្មោះស​ម្រាប់​កម្ម​វិធី​ជំនួ​យ​សង្គ​ម​ថ្មី «កញ្ចប់គ្រួសារ» គឺនៅតែសំដៅលើគ្រួសារដែលមានបណ្ណក្រីក្រ ដែលមានសុពលភាព។ ការ​ចុះ​ឈ្មោះនេះ គឺអ្នកទទួលផលត្រូវភ្ជាប់ជាមួយ បណ្ណក្រីដែលមានសុពលភាព ហើយក៏ត្រូវភ្ជាប់​ជាមួយ​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាសំបុត្រកំណើតផងដែរ។

ជាការប៉ាន់​ប្រមាណ​ក្នុងខែដំបូង សម្រាប់ការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» គឺអាចមានគ្រួសារ​ទទួល​ផល ប្រមាណ ៨០ម៉ឺនគ្រួសារ។ នេះជាការបញ្ជាក់ថែម របស់ឯកឧត្តម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។

គួរបញ្ជាក់ថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺ​កម្ម​វិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធី​អាហារូករណ៍​សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០​ឡើង​ទៅ​៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm