រដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីបើកការរៀបចំទីតាំងត្រៀមធ្វើសង្ក្រាន្តវត្តភ្នំចូលឆ្នាំថ្មី

2024/03/28 08:11:56 pm        102

នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខ បើកការដ្ឋានរៀបចំតាំងពិព័រណ៍ ឆាកប្រគំតន្ត្រីសិល្បៈ និងរៀបចំទីតាំងលេងល្បែង​កម្សាន្ត​ប្រជាប្រីយ​ខ្មែរ ត្រៀមទទួលពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តេរជាតិ អញ្ជើញ​ចូលរួម​ដើរ​លេង​កម្សាន្ត​សប្បាយ​បែប​ប្រពៃណីខ្មែរ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ អបអរសាទរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ខាង​មុខនេះ។

លោកស្រី ណម ណារីន ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងថា នៅ​ក្នុង​ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តធំជាងគេ នៅក្នុង​រមណីយ​ដ្ឋាន​ទេសចរណ៍​វប្បធម៌ និងប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅថ្ងៃនេះដែរ យើងបានធ្វើពិធីក្រុងពាលី សុំសុខ សិរីសួស្តី រៀបចំទីតាំង តាំងពិព័រណ៍ផលិតផលសេវាកម្មបែបវប្បធម៌ខ្មែរ ការរៀប​ចំដំឡើង​ឆាក​ប្រគំ​តន្ត្រី ​សម្តែងសិល្បៈ ធ្វើរូបសំណាក រៀបចំទីតាំងលេងកម្សាន្តនានាទៀតជាច្រើន ហើយ​តាម​ការ​គ្រោង គឺរៀបចំឲ្យហើយរួចរាល់នៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។

ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា រំពឹងថា កម្មវិធីសង្ក្រាន្តវត្តភ្នំ ឈាន​ចូល​​ឆ្នាំរោ​ង ដែលមានរយៈពេល៤ថ្ងៃនេះ សម្រាប់គោលដៅកម្មវិធីសង្ក្រាន្តនៅវត្តភ្នំមួយ នឹង​ទាក់​ទាញ ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនា កើនរហូត១លាននាក់។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី១៣ រហូត​ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤នេះ  ក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញបានអំពាវ​នាវ​គ្រប់​បណ្តា​អាជ្ញា​ខណ្ឌ រៀបចំកម្មវិធីសង្ក្រាន្តនៅតាមមូលដ្ឋានរបស់ខ្លួន ហើយតាម​មូលដ្ឋាន​អាជីវកម្ម​នានា និងតាមមន្ទីរអង្គភាពជំនាញនៅក្រោមឱវាទទាំងអស់ ត្រូវតុបតែងលំអរបែបខ្មែរ ដើម្បី​ញ៉ាំង​ឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភាពអធឹកអធម សប្បាយរីករាយ រក្សា​បាន​នូវ​ប្រពៃណីទំនៀមទំលាប់ និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងទាក់ទាញ​ទេសចរ​ជាតិ អន្តរជាតិមកទស្សនាកម្សាន្ត៕ អត្ថទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm