សម្ព័ន្ធមិត្តរបស់លោកពូទីន មិនជឿថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ

2024/03/28 08:21:35 pm        150

តាមសេចក្តីរាយការណ៍ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធមិនជឿការអះអាងរបស់គាត់ដែលថាអ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូកាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ស្លាប់។

អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូកាលពីសប្តាហ៍មុននោះ បានកើនឡើងដល់ ១៤៣នាក់។ មនុស្សប្រហែល ៨០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការឡោមព័ទ្ធរបស់ក្រុមខ្មាន់កាំភ្លើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់សម្តីមនុស្ស៤នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងវិមានក្រឹមឡាំងថា មន្ត្រីវិមានក្រឹមឡាំងមានការភ្ញាក់ផ្អើលចំពោះការបរាជ័យនៃសេវាសន្តិសុខ ដើម្បីការពារការសម្លាប់រង្គាលកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលបុរស៤នាក់ បានបើកការបាញ់ប្រហារទៅលើអ្នកទស្សនាការប្រគុំតន្ត្រី នៅឯសាលប្រគុំតន្ត្រី Crocus City Hall។

របាយការណ៍ បាននិយាយថា ប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ នៅក្នុងក្រុមឥស្សរជននយោបាយ ឬធុរកិច្ចរបស់រុស្ស៊ី ជឿថា ទីក្រុងគីវ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ទោះបីជាលោក ពូទីន អះអាងម្តងហើយម្តងទៀតថា បុរសទាំងនោះ កំពុងព្យាយាមភៀសខ្លួនឆ្លងព្រំដែនចូលអ៊ុយក្រែន នៅពេលពួកគេ ត្រូវបានគេចាប់ខ្លួនក៏ដោយ។

យោងតាមប្រភពមួយដែលមិនបញ្ចេញឈ្មោះ លោក ពូទីន មានវត្តមាននៅក្នុងការពិភាក្សាដែលក្រុមមន្ត្រីបានយល់ព្រមថា មិនមានទំនាក់ទំនងជាមួយទីក្រុងគីវទេ។

កាលពីថ្ងៃចន្ទ លោក ពូទីន បានទទួលស្គាល់ថា ក្រុមឥស្លាមជ្រុលនិយម បានធ្វើការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុត នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា អ៊ុយក្រែន ក៏ជាប់ពាក់ព័ន្ធផងដែរ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm