អភិបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋឲ្យមើលថែកុមារកុំឲ្យឆ្លងជំងឺកូវីដ១៩

2021/07/20 12:01:47 am        325

កំពត ៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលកូវីដ១៩ នៅក្នុងមូលដ្ឋាន ពិសេសកុំឲ្យឆ្លងទៅដល់កុមារ អភិបាលខេត្តកំពត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់មើល​ថែ​កូនចៅឲ្យបានល្អ ហើយបើគ្មានការងារចាំបាច់ សូមកុំអនុញ្ញាតឲ្យកុមារចេញទៅលេងក្រៅផ្ទះ។

ថ្លែងនៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ ក្នុងពិធីនាំយកអំណោយមនុស្សធម៌កាកបាទក្រហម​កម្ពុជា​ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ​និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១១៨​គ្រួសារ មកពីឃុំ ចំនួន៥ក្នុងស្រុកអង្គរជ័យខេត្តកំពត ​ឯកឧត្តមជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត​បានមានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនចំពោះពលរដ្ឋគ្រប់រូប។

ឯកឧត្តម ជាវ តាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសរួមគ្នាអនុវត្តនូវវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ​ ឱ្យបានជាប្រចាំ ដើម្បីរួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនស្មារតី យកចិត្ត ទុកដាក់លើការថែទាំកុមារ ឲ្យបានល្អ ហើយមាតាបីតា និងអណាព្យាបាលមិនត្រូវអនុញ្ញាត​ឲ្យកុមារ​ដែលជាកូនឬចៅ ​ដើរលេងក្រៅបរិវេណផ្ទះនោះឡើយ ​ព្រោះកុមារងាយប្រឈមនឹងការឆ្លងកូវីដ១៩ ។

តាមរបាយការណ៍នៃការរកឃើញអ្នកវិជ្ជមានឆ្លងកូវីដ១៩ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មាន​ករណីវិជ្ជមានចំពោះកុមារច្រើន ដោយសារការធ្វេសប្រហែលរបស់ឳពុកម្តាយ ឬ​អាណាព្យាបាល។

អំណោយចែកជូនពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm