UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី

2024/03/28 09:15:52 pm        121

ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានការព្រួយបារម្ភអំពីការរាលដាលជំងឺអាសន្នរោគនៅក្នុងស្រុកជិតពាក់កណ្តាលនៃស្រុកចំនួន៧២របស់ប្រទេសសូម៉ាលី ក្នុងពេលមានការខ្វះខាតដូសវ៉ាក់សាំងខ្លាំង។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មានករណីជិត ៤.៤០០ករណី និងអ្នកស្លាប់ចំនួន ៥៤នាក់ ត្រូវបានកត់ត្រា កាលពីសប្តាហ៍មុន គិតចាប់តាំងពីដើមឆ្នាំនេះ ដែលជាង ៦០ ភាគរយនៃអ្នកស្លាប់ ស្ថិតក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ។

អង្គការ OCHA បាននិយាយថា វ៉ាក់សាំង ១,៤ លានដូស ដែលក្រុមសម្របសម្រួលអន្តរជាតិទទួលបន្ទុកការផ្តល់វ៉ាក់សាំង បានបែងចែកសម្រាប់ប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងពេលឆាប់ៗនេះ។

ប្រទេសសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតរួចទៅហើយដោយជំងឺអាសន្នរោគ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា ការផ្ទុះឡើងនេះ ត្រូវបានគេរំពឹងថានឹងរាលដាលបន្ថែមទៀត រួមទាំងទៅកាន់តំបន់ដែលជំងឺនេះមិនត្រូវបានគេមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងអំឡុងរដូវវស្សាខាងមុខ ដែលត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរជាងធម្មតា។ អង្គការ OCHA បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលរបស់ប្រទេសសូម៉ាលី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងឆ្លើយតប ស្របតាមផែនការសកម្មភាពរយៈពេល៦ខែ ដែលនឹងត្រូវការថវិកាជិត ៦ លានដុល្លារ។

ទោះយ៉ាងណាអង្គការ OCHA បាននិយាយថា ការផ្តល់មូលនិធិបន្ថែមគឺត្រូវការជាបន្ទាន់ ហើយផែនការឆ្លើយតបមនុស្សធម៌របស់ប្រទេសសូម៉ាលី នៅឆ្នាំនេះត្រូវបានផ្តល់មូលនិធិតិចជាង ១០ ភាគរយ មានត្រឹមតែជាង ១៥០លានដុល្លារអាមេរិកប៉ុណ្ណោះដែលបានទទួល ក្នុងចំនួនទឹកប្រាក់ដែលត្រូវការជិត ១,៦ពាន់លានដុល្លារ ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm