កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៨ ខែមីនានេះ បានជូនដំណឹងរបស់ខ្លួនថា «ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង ១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានា ក្នុងខេត្តកំពង់ចាម»។
បើតាមរដ្ឋបាលខេត្ត, ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ នឹងផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន្លួ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសំម្រាប់ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្តីជាពលរដ្ឋ។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមរយៈពេល ៤ថ្ងៃ រដ្ឋបាលខេត្តនឹងមានរៀបចំលេងល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រីសម័យនាពេលរាត្រី ជូនបងប្អូនមកចូលរួម៉ទស្សនា និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព៕

