ប្រមុខការពារជាតិអាមេរិកបញ្ជាក់ជាថ្មីនូវការគាំទ្រដល់ហ្វីលីពីន ដោយរិះគន់ទង្វើរបស់ចិនថា ពិតជា«គ្រោះថ្នាក់»

2024/03/28 04:28:02 pm        22

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយហ្វីលីពីន ហើយបានរិះគន់ការប្រើប្រាស់កាណុងបាញ់ទឹករបស់ចិនថា ពិតជា«គ្រោះថ្នាក់» និងការរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីន កាលពីសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍មួយពីមន្ទីរបញ្ចកោណ បាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធជាមួយសមភាគីហ្វីលីពីនលោក Gilberto Teodoro លោក Austin «បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន» បន្ទាប់ពីការរារាំងរបស់ចិនចំពោះបេសកកម្មផ្គត់ផ្គង់ឡើងវិញស្របច្បាប់របស់ហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹកថូម៉ាសទី២ (Thomas Shoal)។  

លោក Austin បានសង្កត់ធ្ងន់លើការគាំទ្រដល់ហ្វីលីពីនក្នុងការការពារសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន។

ហ្វីលីពីនតាមធម្មតាបញ្ជូនទូកទៅកាន់តំបន់ថ្មប៉ប្រះទឹកថូម៉ាសទី២ ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់ទាហានមួយក្រុមតូចរបស់ខ្លួនដែលបានឈរជើង ដើម្បីការពារនាវាចម្បាំងមួយគ្រឿង ដែលបានចូលចតដោយចេតនានៅតំបន់ថ្មប៉ប្រះទឹកនេះរយៈពេល២៥ឆ្នាំហើយនោះ។

ហ្វីលីពីនមានការខឹងសម្បាចំពោះអ្វីដែលខ្លួនហៅថា ការឈ្លានពានម្តងហើយម្តងទៀតដោយឆ្មាំឆ្នេររបស់ប្រទេសចិនជុំវិញតំបន់មានជម្លោះ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ ២០០ម៉ាយរបស់ទីក្រុងម៉ានីល។

កាលពីថ្ងៃចន្ទ ប្រទេសចិន បានព្រមានហ្វីលីពីនឲ្យប្រព្រឹត្តដោយប្រុងប្រយ័ត្ន និងស្វែងរកការសន្ទនា ដោយនិយាយថា ទំនាក់ទំនងរបស់ពួកគេ គឺនៅត្រង់«ផ្លូវបំបែក» ខណៈដែលការប្រឈមមុខដាក់គ្នារវាងឆ្មាំឆ្នេរ របស់ពួកគេជុំវិញការះអះអាងទាមទារដែនសមុទ្រ ធ្វើឲ្យភាពតានតឹងកាន់តែអាក្រក់ៗឡើង។

អត្ថបទដែលទាក់ទង

ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នាំគ្នាតវ៉ា ទាមទារយុត្តិធម៌លើអំពើហិង្សាផ្អែកលើយេនឌ័រ
2024/04/27 01:54:28 pm       
ប្រធានាធិបតីចិន៖ សហរដ្ឋអាមេរិក និងប្រទេសចិន គួរតែជាដៃគូ មិនមែនគូប្រជែងទេ
2024/04/27 01:40:41 pm        1
អាកាសធាតុក្តៅបន្តកើតមានពាសពេញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប៉ះពាល់មនុស្សរាប់លាននាក់
2024/04/27 01:12:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នាំគ្នាតវ៉ា ទាមទារយុត្តិធម៌លើអំពើហិង្សាផ្អែកលើយេនឌ័រ

2024/04/27 01:54:28 pm
​ប្រធានាធិបតីចិន៖ សហរដ្ឋអាមេរិក និងប្រទេសចិន គួរតែជាដៃគូ មិនមែនគូប្រជែងទេ
2024/04/27 01:40:41 pm
​សមាគមពាណិជ្ជករអន្តរជាតិចិន សន្យាបន្តធ្វើជាស្ពានតភ្ជាប់ និងជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិន
2024/04/27 01:37:34 pm
​អង្គការសម្អាតទន្លេ សមុទ្រសហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ “ទិវាអំពើល្អ” លើកទី៥
2024/04/27 01:30:57 pm
​អាកាសធាតុក្តៅបន្តកើតមានពាសពេញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប៉ះពាល់មនុស្សរាប់លាននាក់
2024/04/27 01:12:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am