ក្រុមប្រឹក្សាគ្រប់គ្រងអនាគតរបស់ប្រទេសហៃទី បានប្តេជ្ញាថា នឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ

2024/03/28 04:29:21 pm        18

ក្រុមប្រឹក្សាគ្រប់គ្រងដែលមានគោលបំណងត្រួតពិនិត្យការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសហៃទី បានប្តេជ្ញាកាលពីថ្ងៃពុធថា នឹងស្តារ «សណ្តាប់ធ្នាប់សាធារណៈ និងប្រជាធិបតេយ្យ» នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួន ដល់ប្រទេសតំបន់ការ៉ាអ៊ីបដែលរងការខូចខាតដោយវិបត្តិសន្តិសុខកាន់តែអាក្រក់ឡើង។

ប្រទេសហៃទីដ៏ក្រីក្រ ដែលជាប់ពាក់ព័ន្ធជាមួយអំពើហិង្សាយូរមកហើយ ត្រូវបានរង្គោះដោយការប៉ះទង្គិចគ្នា ចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលក្រុមជនអន្ធពាល បានចាប់ផ្តើមការវាយលុកដ៏បំផ្លិចបំផ្លាញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry ចុះចេញពីតំណែង។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាប្រធានាធិបតីដែលមិនទាន់ត្រូវបានបង្កើតឡើងជាផ្លូវការនោះ បានឲ្យដឹងថា៖««យើងប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនហៃទីដែលមានយូរពេកហើយរវាងអភិបាលកិច្ចមិនល្អ អំពើហិង្សាច្រើនប្រភេទ និងការមិនយកចិត្តទុកដាក់ចំពោះទស្សនៈ និងតម្រូវការរបស់ពួកគេ»។

ដោយត្រូវចុះហត្ថលេខាដោយសមាជិក៨រូបក្នុងចំណោម៩នៃក្រុមប្រឹក្សានេះ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា នៅពេលក្រុមប្រឹក្សាត្រូវបានសម្រេចជាផ្លូវការ ខ្លួននឹងតែងតាំងនាយករដ្ឋមន្ត្រីមួយរូប ដែលនឹងជួយក្នុងការបង្កើតរដ្ឋាភិបាលមួយ ដើម្បី«ដាក់ប្រទេសហៃទីនៅលើផ្លូវត្រឡប់រកភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ ស្ថិរភាព និងសេចក្តីថ្លៃថ្នូរ»។

សេចក្តីថ្លែងការណ៍នេះ បានបញ្ចប់ដោយការអង្វរសុំឲ្យមានការរួបរួម ដោយព្រមានថា ប្រទេសហៃទីកំពុងស្ថិតក្នុង «ចំណុចរបត់ដ៏សំខាន់»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីប៉ូឡូញ និងលីទុយអានី ចូលរួមក្នុងសមយុទ្ធយោធានៅជិតតំបន់ Suwalki Gap
2024/04/27 11:07:33 am        1
ក្រុមប្រដាប់អាវុធ គំរាមទីក្រុងស៊ូដង់ខាងលិច ដោយរារាំងការដឹកជំនួយទៅដល់មនុស្សរាប់ពាន់នាក់
2024/04/27 11:04:32 am        1
លោក Biden៖ លោកមានផែនការជជែកដេញដោលជាមួយលោក Trump អំឡុងកិច្ចសម្ភាសន៍មួយ
2024/04/27 10:59:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សន្ទុះគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជន រួមទាំងមន្រ្តីបក្សប្រឆាំងមួយចំនួនផង ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 11:37:18 am
​ប្រធានាធិបតីប៉ូឡូញ និងលីទុយអានី ចូលរួមក្នុងសមយុទ្ធយោធានៅជិតតំបន់ Suwalki Gap
2024/04/27 11:07:33 am
​ក្រុមប្រដាប់អាវុធ គំរាមទីក្រុងស៊ូដង់ខាងលិច ដោយរារាំងការដឹកជំនួយទៅដល់មនុស្សរាប់ពាន់នាក់
2024/04/27 11:04:32 am
​លោក Biden៖ លោកមានផែនការជជែកដេញដោលជាមួយលោក Trump អំឡុងកិច្ចសម្ភាសន៍មួយ
2024/04/27 10:59:51 am
​UN បញ្ចប់និងផ្អាកការស៊ើបអង្កេតលើបុគ្គលិកទីភ្នាក់ងារ UNRWA ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែល
2024/04/27 10:56:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am