គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យសេវាសុខាភិបាល និងផ្សព្វផ្សាយជំងឺមិនឆ្លងនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

2024/03/28 05:09:17 pm        55

ព្រៃវែង ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមណ្ឌលសុខភាព ជា សុីម កំពង់លាវនាថ្ងៃព្រឹកទី២៧ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ កញ្ញា សូ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែក និងលោកប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យនេះមានកម្រិត CPA៣ ដែលបានកសាងឡើងនៅឆ្នាំ ១៩៤០ រហូតមកដល់សព្វថ្ងៃ ត្រូវបានធ្វើការជួសជុលឡើងវិញនូវអាគារចាស់ៗ និងបម្រើសេវាទទួលបាន ដែលមានមន្ត្រីបម្រើការងារសរុបចំនួន ១០៣នាក់ និងបុគ្គលិកពេទ្យជួល ចំនួន៥០នាក់បន្ថែមទៀត ក្នុងនោះមានដុកទ័រ ចំនួន២០នាក់ ដែលគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណចំនួន ១លាននាក់ជាង ។

កញ្ញាប្រធានមន្ទីរពេទ្យបង្អែក បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ជូនប្រជាពលរដ្ឋ និងពីរបៀបប្រើប្រាស់ប័ណ្ណទាំងអស់នោះឱ្យត្រឹមត្រូវច្បាស់លាស់ ។ នាពេលថ្មីៗនេះមន្ទីរពេទ្យបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភាគច្រើនមានដូចជា ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ជំងឺសួត ពន្យាកំនើត ការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង( ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូងជាដើម ) ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ បានមកព្យាបាលនៅទីនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មូលនិធិសមធម៌និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ។ សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារឱ្យត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺ ។ ចំពោះជំងឺមិនឆ្លងមាន ចំនួន១២ ៣១៤នាក់ ដែលភាគច្រើនកើតឡើងលើមនុស្សចាប់ពីអាយុ៣០ឆ្នាំ ឡើងទៅដោយសាររបបអាហារ និងកត្តារស់នៅ និងជំងឺផ្សេងៗជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសលើសុខភាពរបស់ខ្លួន ។ ដោយឡែក កាកសំណល់វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការដុតកម្ទេចចោលនៅក្នុងឡសម្រាប់ដុត ដែលមាននៅក្នុងមន្ទីរពេទ្យនេះ ។ កញ្ញាប្រធានមន្ទីរពេទ្យ បានធ្វើការណែនាំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចំពោះការថែទាំជំងឺ និងលេបថ្នាំតាមបទបញ្ជារពេទ្យឱ្យបានត្រឹមត្រូវដល់អ្នកជំងឺ ។

កញ្ញាប្រធានមន្ទីរពេទ្យ បានលើកបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ជាពិសេសលើផ្នែក

បច្ចេកទេសបរិក្ខាពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត និងជួយសាងសង់ព្រមទាំងជួសជុលអគារបន្ថែម និងកន្លែងសម្រាកព្យាបាលជំងឺបន្ថែមទៀត ។ 

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ផងដែរ ។ 

លោកជំទាវ បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕ ដោយ ៖ ដារ់ា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am