អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន២៦គ្រឿង ក្នុងការវាយប្រហារពេលយប់ចុងក្រោយនេះ

2024/03/29 12:09:37 am        49

យោធារបស់ទីក្រុងគីវ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់យាន ដ្រូនចំនួន២៦គ្រឿង ក្នុងចំណោម ២៨គ្រឿង ដែលត្រូវបានបាញ់បង្ហោះនៅពេលយប់ដោយប្រទេសរុស្ស៊ី។

កងទ័ពអាកាស បានបន្ថែមថា យានដ្រូនដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានបំផ្លាញលើផ្នែកខ្លះនៃភាគខាងកើត ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

អភិបាលនៃតំបន់ Zaporizhzhia បាននិយាយនៅលើបណ្តាញសង្គមTelegramថា ស្ត្រីពីរនាក់ បានរងរបួស នៅពេលដែលកម្ទេចកម្ទី បានធ្លាក់ទៅលើសង្កាត់លំនៅឋានមួយក្នុងរដ្ឋធានីក្នុងតំបន់នេះ។

រដ្ឋអាជ្ញានៅតំបន់ Kharkiv ភាគខាងកើត បាននិយាយថា ភោជនីយដ្ឋាន ហាងមួយ និងការិយាល័យជាច្រើន ត្រូវបានខូចខាតដោយសារបំណែករបស់យានដ្រូនចំនួនបីគ្រឿង។

កងកម្លាំងអាកាស បានបន្ថែមថា ការវាយប្រហារនៅពេលយប់របស់រុស្ស៊ី រួមមានមីស៊ីលជាច្រើនប្រភេទ។ ទីបញ្ជាការភាគខាងត្បូងរបស់យោធា បានរាយការណ៍នៅលើ Telegramថា មីស៊ីលទាំងនោះដែលបាញ់ចេញពីយន្តហោះនៅលើសមុទ្រខ្មៅ បាន «បាត់បង់សមត្ថភាពប្រយុទ្ធរបស់ពួកគេ»។

អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថា រុស្សី បានធ្វើការវាយប្រហារដោយមីស៊ីលដាច់ដោយឡែកមួយនៅពេលព្រឹក ប៉ុន្តែមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។ លោកមិនបានបញ្ជាក់ពីគោលដៅទេ។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារតាមអាកាសជាទៀងទាត់ទៅលើតំបន់មានប្រជាជនរស់នៅ នៅឆ្ងាយពីខ្សែត្រៀមនៃការលុកលុយពេញរយៈពេលពីរឆ្នាំរបស់ខ្លួនលើអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm