អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​ណាហ្គា​វើ​លដ៍​រសៀល​នេះ​បង្គ្រប់​សប្ដាហ៍​ទី​៩ នៃ​លី​គ​កំពូល​កម្ពុជា​

2021/07/20 05:22:23 pm        144

​បាល់ទាត់៖ ក្រុម​អង្គ​រថា​យ​ហ្គឺ​រនឹង​បើក​ទ្វារផ្ទះ​ទទួល​ក្រុម​ណាហ្គា​វើ​ល​ដ៏ នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលថ្ងៃទី​២០ ខែកក្កដា​នេះក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៩ នៃ​លី​គ​កំពូល​កម្ពុជា។ ការប្រកួត​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News។​

​ជុំវិញ​ការប្រកួត​នេះ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏បានចាត់ទុក​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ ហើយ​លោ​ក៏​មិន​ហ៊ាន​រំពឹង​ខ្ពស់​ក្នុង​ការដណ្ដើម ៣​ពិន្ទុ​ពី​ក្រុម​កំពូល​តា​រាង​នេះដែរ ដ្បិត​ប្រវត្តិ​ជួបគ្នា​កន្លងមក ណាហ្គា​វើ​ល​ដ៏ពុំ​ធ្លាប់​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រលើ​ទឹកដី​ខេត្តសៀមរាប​ឡើយ។​ ​គ្រូបង្វឹក A-License ដដែល​បន្ដថា ឆ្នាំនេះអង្គ​រថា​យ​ហ្គឺ​របានបង្ហាញ​ទម្រង់​លេង​រួមមួយ​ដ៏​ល្អ បើ​ធៀប​នឹង​ឆ្នាំមុនៗ។ ម្យ៉ាង​ដោយមាន​កីឡាករ​បរទេស​ល្អៗ​ជួយ​ផង លោក​ថា ការប្រកួត​ថ្ងៃនេះមិន​ងាយស្រួល​នោះទេ ពិសេស​ប្រសិនបើ​អាកាសធាតុ​មិន​អំណោយផល​វិញ នឹងធ្វើ​ឲ្យ​ក្រុម​ខ្លួន​ជួប​ការលំបាក​ជាក់​ជាមិនខាន។​

​នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់​រវាង​ក្រុម​ខ្លាំង​ទាំងពីរ ដើម្បី​រក្សា​ឱកាស​ប្រជែង​ជើងឯក ដ្បិត​បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រកំពុង​ឈរ​កំពូល​តារាង និង​មាន ១៩​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ៨​ប្រកួត ខណៈ​ក្រុម​ណាហ្គា​វើ​ល​ដ៏កំពុង​ឈរ​លេខ​រៀង​ទី​៦ និង​មាន ១៤​ពិន្ទុ តែ​ក្រុម​លោក មាស ចាន់ណា នៅសល់​ប្រកួត​ចំណេញ​ក្នុង​ដៃ ១​ប្រកួត​ទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm