លោក Netanyahu ៖ ក្រុមហាម៉ាស់គួរយល់ថាសំពាធអន្តរជាតិលើអ៊ីស្រាអែលនឹងគ្មានប្រសិទ្ធិភាពនោះទេ

2024/03/29 12:14:22 am        111

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃពុធថា ការលុបចោលដំណើរទស្សនកិច្ចគ្រោងទុករបស់គណៈប្រតិភូអ៊ីស្រាអែលទៅកាន់ទីក្រុងវ៉ាស៊ីងតោនក្នុងសប្តាហ៍នេះ មានន័យចង់បង្ហាញដល់ក្រុមហាម៉ាស់ថា អ៊ីស្រាអែលនឹងមិនឱនក្បាលចំពោះសំពាធអន្តរជាតិឲ្យបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សានោះឡើយ ។

លោកនិយាយថា វាគឺជាសារដំបូង និងជាសារសំខាន់បំផុតដល់ក្រុមហាម៉ាស់ថា កុំភ្នាល់សំពាធមួយនេះ វាគ្មានប្រសិទ្ធិភាពនោះទេ ។

គួរឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយកាលពីថ្ងៃអង្គារថា លោកបានធ្វើការសង្កត់ធ្ងន់ដល់ក្រុមមន្រ្តីសហរដ្ឋអាមេរិកពីសារៈសំខាន់នៃទំនាក់ទំនងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងការរក្សាសមត្ថភាពប្រយុទ្ធ និងយកឈ្នះគូសត្រូវរបស់អ៊ីស្រាអែលនៅក្នុងតំបន់ រួមទាំងសមត្ថភាពដែនអាកាសរបស់ពួកគេផងដែរ ។

លោក Gallant បានថ្លែងបែបនេះប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន អំឡុងថ្ងៃទី ២នៃជំនួបរបស់លោកជាមួយក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីងតោន ស្របពេលដែលទំនាក់ទំនងនាងសម័យសង្រ្គាមរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្លាក់ដល់ចំណុចទាបថ្មី ។

ខណៈពេលនោះដែរ ការទម្លាក់គ្រាប់បែកទៅលើលំនៅឋានយ៉ាងហោចណាស់៤ខ្នង នៅក្នុងទីក្រុង Rafah កាលពីថ្ងៃពុធ បានបង្កើនក្ដីបារម្ភថ្មីក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីនជាង ១លានាក់ ដែលកំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅជាយភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីបថា ការវាយប្រហារដោយថ្មើរជើងដែលបានកំរាមជាយូរមកហើយនោះ អាចនឹងខិតជិតចូលមកដល់ ។ 

ក្រុមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន បានសម្លាប់មនុស្ស១១នាក់ ក្នុងក្រុមគ្រួសារតែមួយគត់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm