សមាជិកសភាចិន ៖ ទីក្រុងប៉េកាំងនឹងក្លាយជាកម្លំាងជំរុញ សម្រាប់ការងើបសេដ្ឋកិច្ចពិភពលោកឡើងវិញ

2024/03/29 12:16:34 am        90

 លោក Zhao Leji គឺជាសមាជិកសភាជាន់ខ្ពស់មួយរូបរបស់ចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន និយាយថានៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំងមានគោលបំណងចង់ក្លាយជាកម្លាំងជំរុញសម្រាប់ការងើបសេដ្ឋកិច្ចពិភពលោកឡើងវិញនៅក្នុងឆ្នាំនេះ ដោយបើកទីផ្សារធំទូលាយជាងមុនដល់ក្រុមវិនិយោគិនបរទេស និងលើកកម្ពស់កំណើនគុណភាពខ្ពស់ ។

 អំឡុងពេលបើកកិច្ចប្រជុំពេញអង្គវេទិកា Boao ប្រចាំអាស៊ី (BFA) ដែលជាសន្និសីទប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងឆ្នេរសមុទ្រ Boao ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន លោក Zhao និយាយថា ចិននឹងធ្វើឲ្យនវានុវត្តន៍បច្ចេកវិទ្យា ឡើងដល់ចំណុចថ្មីនៃកំណើនសេដ្ឋកិច្ច ហើយចិនចង់សហការណ៍ជាមួយប្រទេសដទៃទៀតលើកិច្ចការមួយនេះ ។

 លោកបានសន្យាផងដែរចំពោះការបើកទូលាយអស្ចារ្យជាងមុននៅទីផ្សារក្នុងប្រទេសសម្រាប់ក្រុមអ្នកវិនិយោគិន ជាមួយនឹងការកាត់បន្ថយបន្ថែមទៀតបញ្ជីអវិជ្ជមាននៃវិស័យដែលត្រូវបានហាមឃាត់ ឬរឹតត្បិតសម្រាប់ការនិយោគទុនពីក្រុមហ៊ុនបរទេសដោយគ្មានការយល់ព្រមពិសេស ។

 សូចនាករសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ បង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់លេខ ២របស់ពិភពលោកមួយនេះ ចាប់ផ្តើមដ៏ភ្លឺស្វាងក្នុងឆ្នាំ ២០២៤នេះ ស្របពេលដែលពួកគេព្យាយាមធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ស្របពេលកើតមានភាពទន់ខ្សោយលើវិស័យអចលនទ្រព្យ និងកើនបំណុលរដ្ឋាភិបាលក្នុងស្រុក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm