សហរដ្ឋអាមេរិកមិនជឿថាកិច្ចពិភាក្សាលើចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ហួសពេលនោះទេ

2024/03/28 05:20:08 pm        32

លោក Matthew Miller គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីងតោនមិនជឿថាកិច្ចពិភាក្សាលើចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ហួសពេលនោះទេ ហើយលោកបានបញ្ជាក់ថា ឱកាសនៅមាន ដើម្បីបន្តតាមរកការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ។

 នៅពេលសួរថាប្រតិបត្តិការសឹកមានដែនកំណត់នៅទីក្រុង Rafah នឹងអាចកម្ចាត់មេបញ្ជាការសេសសល់របស់ក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ឬ? លោក Miller ឆ្លើយថា ច្បាស់ណាស់ថា វានឹងអាចមានលទ្ធភាព ។

សហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែល បានព្រមព្រៀងកំណត់កាលបរិច្ឆេទឡើងវិញនៃការចរចា រវាងប្រទេសទាំង ២ លើផែនការវាយលុកតាមជើងគោករបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ។ 

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទៅកាន់ក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ។

 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញពីការព្រួយបារម្ភរបស់លោក ចំពោះការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន ប្រសិនបើអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah នៅពេលលោកបាននិយាយទៅកាន់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១៨ ខែមីនា។ លោក បានស្នើសុំឲ្យ លោក Netanyahu បញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីពិភាក្សាអំពីបញ្ហានេះ ។

 ប៉ុន្តែកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចនេះ ដើម្បីតវ៉ាប្រឆាំងទៅនឹងការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការប្រើសិទ្ធវេតូចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីប៉ូឡូញ និងលីទុយអានី ចូលរួមក្នុងសមយុទ្ធយោធានៅជិតតំបន់ Suwalki Gap
2024/04/27 11:07:33 am        1
ក្រុមប្រដាប់អាវុធ គំរាមទីក្រុងស៊ូដង់ខាងលិច ដោយរារាំងការដឹកជំនួយទៅដល់មនុស្សរាប់ពាន់នាក់
2024/04/27 11:04:32 am        1
លោក Biden៖ លោកមានផែនការជជែកដេញដោលជាមួយលោក Trump អំឡុងកិច្ចសម្ភាសន៍មួយ
2024/04/27 10:59:51 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

2024/04/27 12:25:41 pm
​ឯកឧត្ដម ឃ្លាំង ហួត ប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងជីកព្រែកហ្វូណន-តេជោ
2024/04/27 12:18:49 pm
​ក្រុមសិល្បករ សិល្បការិនី និងពលរដ្ឋខ្មែរ ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
2024/04/27 12:12:32 pm
​ក្រសួងការងារនឹងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ​ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី
2024/04/27 12:10:50 pm
​សន្ទុះគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជន រួមទាំងមន្រ្តីបក្សប្រឆាំងមួយចំនួនផង ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ
2024/04/27 11:37:18 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am