ប្រទេសប៉ូឡូញ បានអះអាងថា អង្គការណាតូ កំពុងពិភាក្សាពីផែនការបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ប្រសិនបើពួកវាចូលទៅជិតព្រំដែនរបស់សម្ព័ន្ធមិត្ត ក្រោយពីមីស៊ីលមួយគ្រាប់ បានហោះចូលក្នុងដែនអាកាសរបស់ ខ្លួន។
លោក Andrzej Szejna អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានប្រាប់វិទ្យុក្នុងស្រុកថា៖« គំនិតផ្សេងៗ កំពុងត្រូវបានវិភាគ នៅក្នុងអង្គការណាតូ ... រួមទាំងសម្រាប់មីស៊ីលបែបនេះ នឹងត្រូវបាញ់ទម្លាក់ នៅពេលដែលពួកវា នៅជិតព្រំដែនរបស់ណាតូ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែការធ្វើបែបនេះ នឹងត្រូវកើតឡើង ដោយមានការយល់ព្រមពីភាគីអ៊ុយក្រែននិងគិតគូរពីផលវិបាកអន្តរជាតិ»។
កាលពីយប់ថ្ងៃអាទិត្យ ទីក្រុងវ៉ាសូវី ( Warsaw) បាននិយាយថា មីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ី បានបាញ់ចំគោលដៅមួយនៅភាគខាងលិចអ៊ុយក្រែន បានឆ្លងចូលប្រហែលមួយម៉ាយទៅក្នុងដែនអាកាសប៉ូឡូញ ក្នុងរយៈពេល ៣៩វិនាទី។
ក្រសួងការពារជាតិប៉ូឡូញ បានធ្វើឲ្យប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំងរបស់ណាតូ F-16 ធ្វើសកម្មភាព នៅពេលមីស៊ីលនោះ បានបន្តនៅពីខាងលើព្រំដែនរបស់សម្ព័ន្ធមិត្តនៅជិតភូមិ Oserdow ជាភូមិមួយស្ថិតក្នុងតំបន់កសិកម្មក្បែរព្រំដែនជាមួយអ៊ុយក្រែន។
មីស៊ីលតម្រង់គោលដៅនោះ អាចផ្លាស់ប្តូរគន្លងហោះកណ្តាលអាកាស ដើម្បីគេចពីប្រព័ន្ធការពារ។