ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង កោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យសន្តិសុខសង្គម របស់កម្ពុជា

2024/03/29 12:42:32 am        85

(ប៉ារីស) ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ គឺជាដំណើរទស្សនកិច្ចសិក្សាថ្ងៃទី៣ នៅប្រទេសបារាំង ដែលគណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដឹកនាំដោយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមអមដំណើរដោយឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានទៅធ្វើទស្សនកិច្ចសិក្សាស្តីពីវិស័យសន្តិសុខសង្គម។ 

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបន្តទៅទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង។ ជាមួយគ្នានេះ អ្នកជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសបារាំង បានធ្វើការកោតសរសើរអំពីវឌ្ឍនភាព នៃការលូតលាស់នៃវិស័យសន្តិសុខសង្គមរបស់ របស់កម្ពុជា និងគាំទ្រចំពោះការលើកឡើងថា ការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសន្តិសុខសង្គម ជាកត្តាចាំបាច់បំផុតនៅក្នុងពេលបច្ចុប្បន្ន និងអនាគតក្នុងការអភិវឌ្ឍស្ថាប័ន ប.ស.ស. ឆ្ពោះទៅរកភាពទំនើបកម្ម និងអាចបម្រើសមាជិកប្រកបដោយប្រសិទ្ធភាព ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ គឺបានបញ្ចាំងយ៉ាងច្បាស់អំពីការកសាង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងវិស័យសន្តិសុខសង្គម ជាមួយស្ថាប័ន និងគ្រឹះស្ថានក្នុងវិស័យសន្តិសុខសង្គម របស់ប្រទេសបារាំង និងវិស័យសន្តិសុខសង្គមរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា៖ ក្នុងដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង សម្រាប់ថ្ងៃទី៣នេះ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានធ្វើការបង្ហាញអំពីយុទ្ធសាស្រ្ត និងសកម្មភាពនៅក្នុងវិស័យសន្តិសុខសង្គមជូនទៅដល់ថ្នាក់ ដឹកនាំជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយប្រកបដោយ សុចនាករវាស់វែងត្រឹមត្រូវ និងបានសម្តែងនូវការអរគុណដល់ទីភ្នាក់ងាបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ ប.ស.ស. កម្ពុជា និងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រ ទៅថ្ងៃអនាគតបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងមានវិសាលភាពទូលំទូលាយ ក៏ដូចជារួមចំណែកពង្រឹង និងពង្រីកកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របទៅតាមកម្មវិធីគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ ដោយ ៖ ដារ់ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm